ម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិរបស់យើងពេលនេះ អាចដាក់ជាប្រាក់រៀលបានហើយ
26/May/2021
ធនាគារ ABA ប្រកាសពីការធ្វើឲ្យប្រសើរឡើងនូវម៉ាស៊ីនដាក់ប្រាក់ (CiMs) និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRMs) ដែលឥឡូវនេះ អនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់រៀល ចូលក្នុងគណនី ABA ណាមួយ ដែលពីមុនដាក់បានតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ ការធ្វើឲ្យប្រសើរឡើងនេះ គឺស្របជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការប្រើប្រាស់រូបិយប័ណ្ណជាតិ និងស្របតាមកំនើននៃការប្រើប្រាស់ ប្រាក់រៀលនៅក្នុងការធ្វើប្រត្តិបត្តការប្រចាំថ្ងៃ។
ជាមួយនឹងការធ្វើឲ្យប្រសើរនេះ អតិថិជនរបស់ធនាគារ ABA អាចចាប់ផ្តើមដាក់ប្រាក់ចូលគណនី ABA របស់ខ្លួន មិនថាជាប្រាក់រៀល ឬប្រាក់ដុល្លារ ដោយគ្រាន់តែ ស្គែន កូដ QR ដែលមានក្នុងកម្មវិធី ABA Mobile ឬ បញ្ចូលកាត ABA របស់ពួកគេ (សម្រាប់ CRM)។ ម៉ាស៊ីនទាំងពីរប្រភេទ អាចទទួលយកក្រដាសប្រាក់ 20,000 រៀល 50,000 រៀល សម្រាប់រូបិយប័ណ្ណខ្មែររៀល និង 10 ដុល្លារ, 20 ដុល្លារ, 50 ដុល្លារ, និង 100 ដុល្លារ។ សម្រាប់ម៉ាស៊ីនដាក់ប្រាក់ (CiM) អាចដាក់ក្រដាសប្រាក់ 100,000 រៀលបាន។
សេវាកម្មដាក់ប្រាក់ចូលម៉ាស៊ីនស្វ័យប្រវត្តិនេះ មិនមានការគិតកម្រៃសេវានោះទេ ហើយម៉ាស៊ីននេះ អាចរកបាននៅគ្រប់សាខារបស់ ABA ក៏ដូចជាទីតាំងស្វ័យសេវាធនាគារ ABA 24/7 ដែលជា កន្លែងធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង បានគ្រប់ពេល និងរៀងរាល់ថ្ងៃ។
ប្រើម៉ាស៊ីនដាក់ប្រាក់ CiMs និង CRMs ដើម្បីដាក់ប្រាក់ចូលគណនី ដោយមិនចាំបាច់តម្រង់ជួរចាំនៅបញ្ជរដាក់ប្រាក់ឡើយ!