សាខាម៉ៅសេទុងរបស់យើងឥឡូវបើក 12ម៉ោង/មួយសប្តាហ៍ហើយ!
17/Dec/2018
ដោយពិចារណាទៅលើការអភិវឌ្ឍជាបន្តបន្ទាប់របស់ទីក្រុងភ្នំពេញនៅក្នុងតំបន់ទួលទំពូង និងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសេវាធនាគារនៅក្នុងកន្លែងដ៏មមាញឹកនេះ ធនាគារ ABA សូមណែនាំជាផ្លូវការនូវការបើកប្រតិបត្តិការ 12 ម៉ោងក្នុងមួយថ្ងៃរបស់សាខាម៉ៅសេទុងក្នុងថ្ងៃនេះ។
លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABAបានមានប្រសាសន៍ក្នុងឱកាសនេះថា “នៅក្នុងខែ ឧសភា យើងបានផ្លាស់ប្តូរសាខាម៉ៅសេទុងទៅអគារដែលធំជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងដ៏គួរឲ្យកត់សម្គាល់ផ្នែកសេវាកម្ម និងដើម្បីចាប់យកការកើនឡើងដ៏មានឥទ្ធិពលផ្នែកធុរកិច្ច។ យើងបានពង្រីកទំហំអគារមួយទ្វេជាពីរសម្រាប់ប្រតិបត្តិការធនាគារឲ្យមានភាពងាយស្រួល ក៏ដូចជាបង្កើនចំនួនគ្រឿងបរិក្ខារធនាគារស្វ័យប្រវត្តិ ដូចជា ATM និងម៉ាស៊ីនដាក់ប្រាក់ ដើម្បីផ្តល់សេវាកម្មឲ្យបានគ្រប់គ្រាន់។ ជាផ្នែកមួយនៃការតាំងចិត្តរបស់យើង ក្នុងការផ្តល់សេវាដែលមានគុណភាពទៅដល់អតិថិជនដែលកំពុងកើនឡើង និងដើម្បីរក្សាគម្លាតសម្រាប់តម្រូវការ និងការផ្គត់ផ្គង់ឲ្យនៅកម្រិតអប្បបរមា យើងបានសម្រេចចិត្តបន្ថែមម៉ោងធ្វើការសម្រាប់សាខានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដ៏មានតម្លៃរបស់យើង។”
អតិថិជនសាខាម៉ៅសេទុងពេលនេះ អាចប្រើប្រាស់សេវាកម្មនៅសាខាចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ និងពីថ្ងៃចន្ធ ដល់ថ្ងៃអាទិត្យ។ មានម៉ាស៊ីន ATM ចំនួន៤ និងម៉ាស៊ីនដាក់លុយដោយស្វ័យប្រវត្តិចំនួន 4 ត្រូវបានដាក់ឲ្យអតិថិជនសម្រាប់ចូលប្រើគណនីរបស់គេបាន 24/7 ផងដែរ។
សាខាមានទីតាំងស្ថិតនៅអគារលេខ129 កែងជ្រុងមហាវិថីម៉ៅសេទុងនិងផ្លូវ113 សង្កាត់បឹងកេងកង 3 ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអាចទូរស័ព្ទទៅកាន់សាខាផ្ទាល់តាមរយៈលេខ 098 203 809។