សាខាធនាគារ ABA អុីអនម៉ល 2 បានពង្រីកទីតាំងកាន់តែប្រសើរ និងធំជាងមុន
29/Dec/2020
អតិថិជនជាទីគោរព,
សូមជម្រាបជូនថាសាខាធនាគារ ABA នៅអ៊ីអនម៉ល 2 បានពង្រីកទីតាំង ហើយផ្តល់ជូនបទពិសោធដល់អតិថិជនកាន់តែប្រសើរឡើង។ មានការបន្ថែមកន្លែងបម្រើសេវាអតិថិជនដាច់ដោយឡែក និងទីតាំងស្វ័យសេវាធំទូលាយ។ ឥឡូវនេះសាខាក៏មានបំពាក់នូវម៉ាស៊ីនដាក់មូលប្បទានបត្រ ដែលចេញដោយធនាគារ ABA ឬធនាគារផ្សេងទៀតនៅកម្ពុជា។
ស្ថិតនៅជាន់ទី 2 នៃផ្សារអ៊ីអនម៉លសែនសុខ អតិថិជនអាចមកកាន់ទីតាំងផ្ទាល់ដើម្បីបំពេញសេចក្តីត្រូវការសេវាធនាគាររបស់ខ្លួន និងប្រឹក្សាយោបល់ជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើងចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់ នៅរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។
លេខទំនាក់ទំនងរបស់សាខាគឺ 098 203 146 ឬ 098 203 149។
គិតត្រឹមថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 ធនាគារ ABA មានបណ្តាញសាខា និងការិយាល័យចំនួន 78 ក្នុងខេត្តចំនួន 21 ។ ធនាគារក៏មានបណ្តាញម៉ាស៊ីនអេធីអឹម (ATM) ម៉ាស៊ីនដក និងដាក់ប្រាក់ (CRM) ម៉ាស៊ីនដាក់ប្រាក់ (CiM) និងម៉ាស៊ីនដាក់មូលប្បទានបត្រ (CDMs) ចំនួន 465 នៅទូទាំងប្រទេស។