សាខាបុរីកីឡារបស់យើងពង្រីកកាន់តែធំជាងមុន និងបើកបម្រើសេវា 12/7
09/Sep/2019
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង ធនាគារ ABA ថ្ងៃនេះ សូមប្រកាសសម្ភោធ សាខា បុរីកីឡា ដែលមានទំហំធំជាងមុន និងបង្កើនម៉ោងបម្រើសេវាច្រើនជាងមុនផងដែរ។
បន្ថែមពីលើជាន់ឡៅតឿនៃអាគារ Delano Business Center ដែលត្រូវបានកែច្នៃជាកន្លែងបេឡាករនោះ សាខាត្រូវបានពង្រីកបន្ថែមទៅផ្ទាល់ដីនៃអាគារពាណិជ្ជកម្មនេះ ដើម្បីរៀបចំជាកន្លែងទទួលអតិថិជន។ បន្ទាប់ពីការជួសជុលកែលម្អរួចមក សាខាក៏បានរៀបចំបន្ថែមនូវបញ្ជរសម្រាប់ទទួលភ្ញៀវ និងបេឡាករ ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ រួមជាមួយនឹងបុគ្គលិកបន្ថែម ដើម្បីបម្រើសេវាជូនអតិថិជនឲ្យបានកាន់តែប្រសើរ។
ការផ្លាស់ប្តូរដ៏សំខាន់មួយទៀតនោះ គឺការបន្ថែមម៉ោងបម្រើសេវាជូនដល់អតិថិជននៅសាខានេះ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8យប់ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។
“បុរីកីឡាបានក្លាយជាតំបន់មួយ ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ។ តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនេះ តម្រូវការផ្នែកសេវាធនាគារនៅសាខារបស់យើង ក៏មានការកើនឡើងជាបន្តបន្ទាប់។ ហេតុដូច្នេះហើយ វាជារឿងសំខាន់ណាស់សម្រាប់យើង ក្នុងការពង្រីកទំហំសាខា និងពង្រឹងប្រតិបត្តិការរបស់យើងបន្ថែម ដើម្បីរក្សាឲ្យបាននូវកម្រិតគុណភាពខ្ពស់នៃសេវាកម្មរបស់យើង” នេះបើតាមប្រសាសន៍របស់លោក ហ៊ីម មករា នាយកគ្រប់គ្រងសាខាបុរីកីឡា។
“ឥឡូវនេះ សាខាយើងមានលទ្ធភាពបម្រើអតិថិជនបានច្រើនជាងមុន ដោយយើងបានបង្កើនចំនួនបញ្ជរបេឡាដល់ទៅ 12 និងបញ្ជរបើកគណនីជូនអតិថិជនដល់ទៅ 9។ ហើយយើងក៏បានតម្លើងម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ដោយដោយស្វ័យប្រវត្តិបន្ថែម ដើម្បីឲ្យអតិថិជនរបស់យើងអាចចូលប្រើគណនីធនាគាររបស់ពួកគេ បាន24ម៉ោង លើ24ម៉ោងផងដែរ” គាត់បានមានប្រសាសន៍។
អតិថិជនរបស់បុរីកីឡានៅពេលនេះ អាចប្រើប្រាស់សេវាធនាគារនៅសាខាក្នុងម៉ោងប្រតិបត្តិការបន្ថែម ក៏ដូចជាប្រើប្រាស់ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិបាននៅអាសយដ្ឋាន ផ្លូវ 134 កែងផ្លូវ 169 ក្នុងខណ្ឌ 7 មករា ក្រុងភ្នំពេញ។ លេខទូរស័ព្ទទំនាក់ទំនងសាខា 098 203 869។