គណនីបញ្ញើសន្សំ ABA លែងត្រូវការសមតុល្យបើក និងសមតុល្យបន្តអប្បបរមាទៀតហើយ
31/Jan/2020
អតិថិជនទាំងអស់ជាទីគោរព
ជាកិច្ចប្រឹងប្រែងបន្តកែលម្អផលិតផល និងសេវាកម្មរបស់ធនាគារយើង ព្រមទាំងផ្តល់ភាពងាយស្រួលបន្ថែមក្នុងការបើកគណនី យើងមានសេចក្តីរីករាយជូនដំណឹងថា ធនាគារ ABA ធ្វើការលើកលែងសមតុល្យបើក និងសមតុល្យបន្តអប្បបរមា ចំនួន 10 ដុល្លារ/ 40,000 រៀល សម្រាប់គណនីបញ្ញើសន្សំឯកត្តជនជាប្រាក់ដុល្លារ និងប្រាក់រៀលថ្មីទាំងអស់ ចាប់ពីថ្ងៃនេះតទៅ។
គណនីបញ្ញើសន្សំដែលបានបើកមុនថ្ងៃទី 31 ខែមករា ឆ្នាំ 2020 នឹងទទួលបានការលើកលែងសមតុល្យបើក និងសមតុល្យបន្តអប្បបរមានេះ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2020 ហើយប្រាក់នេះនឹងដាក់ចូលមកគណនីវិញ។
អតិថិជនដែលមានសំណួរនានាទាក់ទងនឹងសេចក្តីជូនដំណឹងនេះ សូមធ្វើការទាក់ទងមកប្រធានទំនាក់ទំនងអាជីវកម្មរបស់យើងតាមអុីមែល info@ ឬទូរស័ព្ទមកលេខ 023 225 333 សម្រាប់សេវាកម្មផ្តល់ព័ត៌មាន 24/7។ ababank.com
សូមរីករាយជាមួយការធ្វើបច្ចុប្បន្នភាពគណនីបញ្ញើសន្សំ ABA និងសូមថ្លែងអំណរគុណចំពោះការប្រើប្រាស់សេវាធនាគាររបស់យើង!