សូមប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ ពីប្រូម៉ូសិន “ចំណាយ & ឈ្នះ”!
10/Apr/2017
អតិថិជនជាទីគោរព, យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធីកម្មវិធី “ចំណាយ & ឈ្នះ” ពីផ្លាទីនៀមម៉ាស្ទ័រកាត សម្រាប់ខែមីនា ឆ្នាំ2017។
រង្វាន់បានទៅឈ្មោះ YANN PHEA និង SIM TAIYHEE ដែលត្រូវបាន ជ្រើសរើសក្នុងចំណោមលេខកូដសំណាង 538លេខផ្សេងទៀតប្រចាំខែមីនា ហើយនឹងទទួលបានទូរស័ព្ទស្មាតហ្វូន iPhone 7 ម្នាក់មួយគ្រឿងពីធនាគារ ABA។ ក្រុមការងារយើងខ្ញុំ នឹងទាក់ទងទៅម្ចាស់រង្វាន់ទាំង2រូបខាងលើដើម្បីមកទទួលរង្វាន់នៅតាមសាខាធនាគារ ABA ណាមួយដែលជិតបំផុត។
សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ប្រចាំខែទី2នៃកម្មវិធី!
កម្មវិធីម៉ាស្ទ័រកាតផ្លាទីនៀម “ ចំណាយ និង ឈ្នះ ” នឹងជ្រើសរើសអតិថិជន2នាក់ ជារៀងរាល់ខែ សម្រាប់ខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ 2017។ រាល់ការចំណាយ ចាប់ពី 50 ដុល្លារ តាមរយៈអនឡាញ ឬតាមរយៈម៉ាស៊ីនឆូតកាត ដោយប្រើផ្លាទីនៀមម៉ាស្ទ័រកាតរបស់ធនាគារ ABA លោកអ្នកនឹងទទួលឱកាសឈ្នះមួយ។ ចំណាយកាន់តែច្រើន លោកអ្នកមានឱកាសកាន់តែច្រើន។ សូមរីករាយក្នុងការប្រើប្រាស់ផ្លាទីនៀមម៉ាស្ទ័រកាត ដើម្បីក្លាយជាអ្នកឈ្នះសម្រាប់ខែមេសា ដែលជាខែចុងក្រោយនៃប្រូម៉ូសិន!
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីពិសេសនេះ សូមចូលទៅកាន់ ទំព័រកម្មវិធីពិសេស របស់យើង ។