ស្ប៉តទូរទស្សន៍ថ្មីដើម្បីផ្សព្វផ្សាយ សេវាផ្តាច់កម្ចីអាជីវកម្មចាស់
01/Aug/2018
ធនាគារ ABA បានចេញផ្សាយវីដេអូពាណិជ្ជកម្មថ្មី ដើម្បីគាំទ្រដល់សេវារបស់ខ្លួន គឺសេវាផ្តាច់កម្ចីអាជីវកម្មចាស់។ សេវាផ្តាច់កម្ចីជីវកម្មចាស់របស់ធនាគារ ABA អនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនផ្ទេរកម្ចីចាស់ពីស្ថាប័នហិរញ្ញវត្ថុដទៃ មកទទួលសេវាពីធនាគារ ABA វិញ និងរីករាយជាមួយអត្រាដែលមានលក្ខណៈប្រកួតប្រជែង ឬរយៈពេលបង់ប្រាក់វែងជាងមុន (ឬទាំងពីរ)។
ជាមួយសេវាផ្តាច់កម្ចីអាជីវកម្មចាស់នៅធនាគារ ABA សហគ្រិនក្នុងប្រទេសកម្ពុជាអាចចាប់យកឱកាសពង្រីកអាជីវកម្មរបស់ខ្លួន ឬអភិវឌ្ឍអាជីវកម្មដែលមានស្រាប់ឲ្យកាន់តែមានលក្ខណៈប្រសើរឡើងជាងមុន ធូរបន្ទុកពីកម្ចីចាស់ដែលមានអត្រាការប្រាក់ខ្ពស់។
<iframe src="https://www.youtube.com/embed/m6i_9yHHGDY?rel=0&showinfo=0&enablejsapi=1" style="height:354px;width:100%;"></iframe>
ប្រសិនបើលោកអ្នកមានចម្ងល់ទាក់ទងនឹងលក្ខខណ្ឌនៃសេវាផ្តាច់កម្ចីចាស់ សូមចូលទៅកាន់ទំព័រ សេវាផ្តាច់កម្ចីចាស់របស់យើង, ទូរស័ព្ទទៅកាន់លេខ 023 225 333 (មានបម្រើជូន24ម៉ោង), ឬផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com។