ទីតាំងថ្មីបន្ថែមទៀតត្រូវបានបន្ថែមសម្រាប់ទូទាត់វិក្កយបត្រអគ្គិសនីនៅក្នុង ABA Mobile
29/Oct/2021
ធនាគារ ABA បន្ដពង្រីកសេវា ទូទាត់វិក្កិយបត្រអគ្គិសនីរបស់ខ្លួននៅក្នុងកម្មវីធី ABA Mobile ដោយបានបន្ថែមទីតាំងខេត្តស្ទឹងត្រែង និងទីតាំងកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារបន្ថែមទៀត ទៅក្នុងបញ្ជីសាខាអគ្គិសនីកម្ពុជា (EDC)។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងទាំងពីរខាងលើនេះអាចបង់វិក្កិយបត្រអគ្គិសនីយ៉ាងងាយស្រួលពីគ្រប់ទីកន្លែងតាមរយៈ ABA Mobile ដោយមិនបាច់ធ្វើដំណើរ ឬត្រូវរង់ចាំតាមលេខរៀងនៅតាមសាខាអគ្គិសនីកម្ពុជា (EDC) ឡើយ។ខេត្តទាំងពីរនេះ ត្រូវបានបន្ថែមពីលើខេត្តក្រុងដែលអគ្គិសនីកម្ពុជាមានស្រាប់ ដូចជា៖
- ស្ទឹងត្រែងថ្មី
- កំពង់ស្រឡៅ (ព្រះវិហារ)ថ្មី
- ភ្នំពេញ
- បាត់ដំបង
- បន្ទាយមានជ័យ
- កំពត
- កំពង់ស្ពឺ
- កំពង់ចាម
- ក្រចេះ
- សៀមរាប
- ព្រះសីហនុ
- ក្រចេះសាខាស្នួល។
អតិថិជនប្រើ ABA Mobile អាចទូទាត់វិក្កយបត្រអគ្គិសនីប្រចាំខែរបស់ខ្លួនជាប្រាក់រៀល/ប្រាក់ដុល្លារ បានយ៉ាងងាយស្រួល និងឥតគិតថ្លៃសេវា ដោយគ្រាន់តែធ្វើតាមការណែនាំងាយៗដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile និងចុចលើប៊ូតុង ទូទាត់ប្រាក់
- ចុចលើប៊ូតុង ទឹកភ្លើង & សំរាម និងជ្រើសរើស អគ្គិសនីកម្ពុជា EDC
- ជ្រើសរើស ខេត្តឬក្រុង បញ្ចូល លេខទីតាំងប្រើប្រាស់ចរន្ត ចំនួនទឹកប្រាក់1 និងចុច បង់ឥឡូវ ជាការស្រេច។
1 យើងសូមណែនាំឲ្យបង្កើតគំរូសម្រាប់ការទូទាត់លើកក្រោយដោយគ្រាន់តែចុចលើប៊ូតុង “បង្កើតគំរូ” នៅលើផ្ទាំងអេក្រង់ ទូទាត់ប្រាក់។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវាទូទាត់នៅក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់ ត្រង់នេះ។
ប្រសិនបើអ្នកមិនទាន់មានគណនី ABA ទេ សូមដោនឡូតកម្មវិធី ABA Mobile ដើម្បី បើកគណនីរហ័ស ដោយខ្លួនឯងតាមទូរស័ព្ទដៃ (ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅបើកនៅសាខា ABA ណាមួយដែលនៅជិតអ្នកនៅថ្ងៃនេះ។