​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​អាច​ទូទាត់ ​វិក្កយបត្រ​អគ្គិសនី​ EDC​ តាម​ ABA​ Mobile​ បាន​ហើយ​

03/Feb/2022

​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​អាច​ទូទាត់ ​វិក្កយបត្រ​អគ្គិសនី​ EDC​ តាម​ ABA​ Mobile​ បាន​ហើយ​

ធនាគារ​ ABA​ បន្ត​អភិវឌ្ឍ​សេវា​ទូទាត់​វិក្កយបត្រ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​ ឥឡូវនេះ​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​ រួម​ទាំង​ស្រុក​កែវ​សីមា​ ស្រុក​កោះ​ញែក​ និង​ស្រុក​ពេជ្រ​ចិន្តា​ អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​ (EDC)​ តាម​រយៈ​ ABA​ Mobile​ បាន​យ៉ាង​ស្រួល​។​

ខាងក្រោម​នេះ​ គឺជា​ទីតាំង​ខេត្ត​ក្រុង​ដែល​អតិថិជន​ ABA​ Mobile​ អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​តាម​ ABA​ Mobile​ បាន​៖

  • ​មណ្ឌលគិរី​ថ្មី
  • ​មណ្ឌលគិរី​ -​ ស្រុក​កែវ​សីមា​ថ្មី
  • ​មណ្ឌលគិរី​ -​ ស្រុក​កោះ​ញែក​ថ្មី
  • ​មណ្ឌលគិរី​ -​ ស្រុក​ពេ​ជ្រា​ដាថ្មី
  • ​ភ្នំពេញ​
  • ​បាត់ដំបង​
  • ​បន្ទាយ​មាន​ជ័យ​
  • ​កំពត​
  • ​កំពង់​ស្រឡៅ​ (​ព្រះ​វិហារ​)​
  • ​កំពង់ស្ពឺ​
  • ​កំពង់ចាម​
  • ​ក្រចេះ​
  • ​សៀមរាប​
  • ​ព្រះ​សីហ​នុ​
  • ​ក្រចេះ​សាខា​ស្នួល​
  • ​ស្ទឹង​ត្រែង​

​អតិថិជន​ ABA​ Mobile​ អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ជា​ប្រាក់​រៀល​/​ប្រាក់​ដុល្លារ​ ឥត​គិតថ្លៃ​ បាន​យ៉ាង​ងាយស្រួល​ ដោយ​គ្រាន់តែ​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ដូច​ខាងក្រោម​៖

  • បើ​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ​ចុច​លើ​ប៊ូ​តុង​ ទឹក​ភ្លើង​ &​ សំរាម​ និង​ជ្រើសរើស​ អគ្គិសនី​កម្ពុជា​ EDC
  • ​ជ្រើសរើស​ ខេត្ត​ឬ​ក្រុង​ បញ្ចូល​ លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​ ចំនួន​ទឹកប្រាក់​ និង​ចុច​ បង់​ឥឡូវ​ ជា​ការ​ស្រេច​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សេវា​ទូទាត់​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ ត្រង់នេះ​។​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ដើម្បី​ បើក​គណនី​រហ័ស​ ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​នៅ​ថ្ងៃនេះ​។​