​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​លើក​ស្ទួយ​រូបិយប័ណ្ណ​ជាតិ​យើង​ជាមួយ​ ABA!

24/Nov/2025

aba khqr account detail kh

ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ទូលំទូលាយ​ និង​អនុវត្ត​តាម​សេចក្ដីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​អតិថិជន​បើក​គណនី​ប្រាក់​រៀល​ ដើម្បី​ប្រាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​មិន​ទាន់​មាន​គណនី​រៀល​?​ ដល់​ពេល​ត្រូវ​បើក​ហើយ​ –​ បើក​ដោយ​ឥត​គិតថ្លៃ​ មិន​ចាំបាច់​តម្កល់​ប្រាក់​អប្បបរមា​ ព្រមទាំង​ ឥត​គិតថ្លៃ​គណនី​ដែល​មិន​ដំណើរការ​!

​របៀប​បើក​តាម​ ABA​ Mobile៖​

ABA​ Mobile​ →​ គណនី​ថ្មី​ →​ គណនី​សន្សំ​ (​ចុច​ ស្វែង​យល់​បន្ថែម​ បើ​ចង់​ជ្រើសរើស​លេខ​)​ →​ ជ្រើសរើស​ ខ្មែរ​រៀល​ (KHR)​ →​ បើក​ឥឡូវ​។

​​រហូត​ដល់​ថ្ងៃ​ទី​ 2​ ខែធ្នូ​ ឆ្នាំ​2025​ ខាង​មុខ​ បើ​អតិថិជន​មិន​ទាន់​គណនី​ប្រាក់​រៀល​ ធនាគារ​ ABA​ នឹង​បើក​ជូន​ដោយ​ស្វ័យប្រវត្ត​។​ ​

ហេតុ​អ្វី​គណនី​ប្រាក់​រៀល​ជា​ជម្រើស​ល្អ​?​

  • សន្សំ​បានការ​ប្រាក់​ខ្ពស់​ជាង​គណនី​ដុល្លារ​
  • មិន​ពិបាក​ខាត​កន្ទុយ​ពេល​ទូទាត់​
  • គាំទ្រ​សេដ្ឋកិច្ចជាតិ​
  • ជាង​នេះ​ទៀត​ –​ មានឱកាស​ឈ្នះ​លុយ​រាល់​ខែ​ 10​លាន​រៀល​ និង​ 400,000​រៀល​ ពេល​ទុក​លុយ​ក្នុង​គណនី​ប្រាក់​រៀល​ចាប់ពី​ 400,000​ រៀល​។

​ ​បើក​គណនី​ប្រាក់​រៀល​ ABA​ ឥឡូវ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​។