សាខា​ស្រុក​កំពង់ត្រឡាច​បើកទ្វារ​ថ្ងៃ​ដំបូង​សូម​ស្វាគមន៍​អតិថិជន​

01/Nov/2018

សាខា​ស្រុក​កំពង់ត្រឡាច​បើកទ្វារ​ថ្ងៃ​ដំបូង​សូម​ស្វាគមន៍​អតិថិជន​សាខា​ស្រុក​កំពង់ត្រឡាច​បើកទ្វារ​ថ្ងៃ​ដំបូង​សូម​ស្វាគមន៍​អតិថិជន​
សាខា​ស្រុក​កំពង់ត្រឡាច​បើកទ្វារ​ថ្ងៃ​ដំបូង​សូម​ស្វាគមន៍​អតិថិជន​សាខា​ស្រុក​កំពង់ត្រឡាច​បើកទ្វារ​ថ្ងៃ​ដំបូង​សូម​ស្វាគមន៍​អតិថិជន​

​ថ្ងៃនេះ​ ធនាគារ​ ABA​ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ សាខា​ស្រុក​កំពង់ត្រឡាច​ ដោយ​ពិចារណា​ទៅ​លើ​ការ​កើនឡើង​ នូវ​តម្រូវការ​របស់​ប្រជាជន​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។​

ចាប់ពី​ពេល​នេះ​ទៅ​ អតិថិជន​ក្នុងស្រុក​កំពង់ត្រឡាច​មិន​ចាំបាច់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ទទួល​បាន​សេវា​ ABA​ ទៀត​ឡើយ​។​ សាខា​ថ្មី​នេះ​ក៏​មាន​កន្លែង​សម្រាប់​ចត​រថយន្ត​,​ កន្លែង​រង់ចាំ​,​ និង​បញ្ជរ​សម្រាប់​បម្រើ​អតិថិជន​តាម​ស្តង់ដារ​ផង​ដែរ​។​ សាខា​ក៏​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​ និង​សេវា​ទំនើបៗ​របស់​ ABA​ ជា​ច្រើន​ដូច​ជា​ សេវា​បញ្ញើ​,​ ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​,​ សេវា​ផ្ទេរ​ប្រាក់​,​ កាត​ធនាគារ​,​ ធនាគារ​អន​ឡាញ​និង​តាម​ទូរស័ព្ទ​,​ និង​ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​24​ម៉ោង​លើ​24​ម៉ោង​តាម​រយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​ប្រាក់​ដ៏​ទំនើប​។​ បុគ្គលិក​ដែល​មានការ​បណ្តុះបណ្តាល​ និង​វិជ្ជាជីវៈ​ខ្ពស់​ត្រូវ​បាន​ដាក់​ឲ្យ​បម្រើ​អតិថិជន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផាសុកភាព​ និង​ភាព​ងាយស្រួល​ ក៏​ដូច​ជា​តម្រូវការ​ដែល​មាន​លក្ខណៈ​ឯកជន​របស់​អតិថិជន​ផង​ដែរ​។​

សាខា​ស្រុក​កំពង់ត្រឡាច​ ស្ថិត​នៅ​ក្នុង​ ភូមិ​សុបិន​ ឃុំ​ពា​នី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។​ លោក​អ្នក​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ 098​ 204​ 149​។

គិត​មក​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​2018​នេះ​ ធនាគារ​ ABA​ មាន​សាខា​ទាំងអស់​ចំនួន​ 64​ បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ពេល​ដែល​សាខា​មួយទៀត​កំពុង​គ្រោង​បើក​បន្ថែម​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។​