ខេត្តកំពង់ធំ​សូម​ស្វាគមន៍​សាខា​ទី​ 3​ របស់​ធនាគារ​ ABA

25/Dec/2019

Kampong​ Thom​ province 4Kampong​ Thom​ province 4
Kampong​ Thom​ province 5Kampong​ Thom​ province 5

ដោយ​បន្ត​ផែនការ​ពង្រីក​បណ្តាញ​របស់​ខ្លួន​ ដើម្បី​នាំ​មក​នូវ​សេវា​ដ៏​ល្អ​បំផុត​នៅ​ទៅ​កាន់​គ្រប់​តំបន់​ទូ​ទាំង​ប្រទេស​ ធនាគារ​ ABA​ សូម​ប្រកាស​បើក​ សាខា​ស្រុក​ស្ទោង​ ជា​ផ្លូវការ​ដែល​ជា​សាខា​ទី​បី​នៅ​ក្នុង​ខេត្តកំពង់ធំ​។​​

នៅ​ថ្ងៃនេះ​ សាខា​ស្រុក​ស្ទោង​បាន​បើកទ្វារ​របស់​ខ្លួន​ជា​ផ្លូវការ​ក្នុង​ការ​ស្វាគមន៍​អតិថិជន​ ដែល​អញ្ជើញ​មក​ទទួល​ផលិតផល​ និង​សេវា​ជា​ច្រើន​របស់​ ABA​ ។​ អតិថិជន​អាច​មក​បើក​គណនី​បញ្ញើ​ និង​គណនី​សន្សំ​,​ ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ឥណទាន​របស់​យើង​សម្រាប់​កម្ចី​អាជីវកម្ម​,​ បើក​កាត​ធនាគារ​,​ ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​,​ ស្នើ​សុំ​ប្រើប្រាស់​សេវា​ធនាគារ​តាម​អន​ឡាញ​ និង​សេវាកម្ម​ជា​ច្រើន​ទៀត​។​​

លើស​ពី​នេះ​ទៀត​ សាខា​ថ្មី​នេះ​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ (CRM)​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​ អាច​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​។​ បុគ្គលិក​ជំនាញ​របស់​យើង​ក៏​មាន​វត្ត​មាននៅ​ទី​នេះ​ផង​ដែរ​ដើម្បី​ឆ្លើយ​តប​រាល់​ច​ម្ង​ល់​ ឬ​ការ​សម្រួល​ការងារ​ណាមួយ​នៅ​សាខា​ផ្ទាល់​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 4​ល្ងាច​ រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​។​​

ចាប់ពី​ថ្ងៃនេះ​តទៅ​អតិថិជន​អាច​ចូល​ទៅ​កាន់​សាខា​ថ្មី​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ត្នោត​ ឃុំ​កំពង់​ចិន​ជើង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​ លេខ​ទំនាក់ទំនង​សាខា​ គឺ​ 081​ 204​ 355​។​​

គិត​ត្រឹម​ថ្ងៃ​ទី​ 25​ ខែធ្នូ​ 2019​ បណ្តាញ​ធនាគារ​ ABA​ ពង្រីក​សាខា​រហូត​ដល់​ 77​ សាខា​នៅ​ទូ​ទាំង​ប្រទេស​។​ ធនាគារ​យើងខ្ញុំ​គ្រោង​នឹង​បើក​សាខា​ថ្មី​ចំនួន​ 5​បន្ថែម​ទៀត​ នៅ​ឆ្នាំ​2020​ខាង​មុខ​នេះ​។​