អតិថិជន​​កំពង់ចាម​ និង​បន្ទាយ​មាន​ជ័យ​ ទទួល​បាន​សាខា​បន្ថែម​

16/Oct/2018

អតិថិជន​​កំពង់ចាម​ និង​បន្ទាយ​មាន​ជ័យ​ ទទួល​បាន​សាខា​បន្ថែម​អតិថិជន​​កំពង់ចាម​ និង​បន្ទាយ​មាន​ជ័យ​ ទទួល​បាន​សាខា​បន្ថែម​

​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ធនាគារ​ ABA​ ថ្ងៃនេះ​សូម​ប្រកាស​បើក​សាខា​ថ្មី​ចំនួន​ពីរ​ទៀត​នៅ​ក្នុងស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ និង​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​។​ សាខា​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការងារ​យ៉ាងច្រើន​ដល់​ការិយាល័យ​ ABA​ ដែល​មាន​ស្រាប់​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ​ក្នុង​ការ​បំពេញ​នូវ​តម្រូវការ​កើនឡើង​របស់​អតិថិជន​។​

​ចាប់ពី​ពេល​នេះ​ទៅ​ អតិថិជន​ក្នុងស្រុក​ព្រៃឈរ​និង​មង្គល​បូ​រី​ទាំងអស់​ អាច​ទទួល​បាន​នូវ​ផលិតផល​និង​សេវា​ធនាគារ​របស់​ ABA​ យ៉ាង​ពេញលេញ​ ដូច​ជា​ សេវា​បញ្ញើ​ ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​ សេវា​ផ្ទេរ​ប្រាក់​ ធនាគារ​អន​ឡាញ​ និង​ ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​ 24ម៉ោង​លើ​24​ម៉ោង​តាម​រយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​ប្រាក់​ដ៏​ទំនើប​។​ សាខា​ក៏​មាន​កន្លែង​សម្រាប់​ចត​រថយន្ត​ កន្លែង​រង​ចាំ​ និង​បញ្ជរ​សម្រាប់​បម្រើ​អតិថិជន​តាម​ស្តង់ដារ​ផង​ដែរ​។​ បុគ្គលិក​ដែល​មានការ​បណ្តុះបណ្តាល​ និង​វិជ្ជាជីវៈ​ខ្ពស់​ត្រូវ​បាន​ដាក់​ឲ្យ​បម្រើ​អតិថិជន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផាសុកភាព​ និង​ភាព​ងាយស្រួល​ ក៏​ដូច​ជា​តម្រូវការ​ដែល​មាន​លក្ខណៈ​ឯកជន​របស់​អតិថិជន​ផង​ដែរ​។​

​សូម​អញ្ជើញ​មក​កាន់​សាខា​ថ្មី​របស់​យើងខ្ញុំ​ ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម​៖

  • សាខា​ស្រុក​ព្រៃឈរ​៖​ ភូមិ​ដូន​ដី​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ លេខ​ទំនាក់ទំនង​ 098 204 189​។​
  • សាខា​ស្រុក​មង្គល​បូ​រី​៖​ ភូមិ​ចំការ​តា​ដោក​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​ លេខ​ទំនាក់ទំនង​ 098 204 029​។​

គិត​មក​ត្រឹម​ខែតុលា​ ឆ្នាំ​2018​នេះ​ ធនាគារ​ ABA​ មាន​សាខា​ទាំងអស់​ចំនួន​ 63​ បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ពេល​ដែល​ 2​ សាខា​ទៀត​កំពុង​គ្រោង​បើក​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។​