​បើក​កាត​ប្លា​ស្ទិ​ក​របស់​អ្នក​ភ្លាមៗ​ជាមួយ​ ម៉ាស៊ីន​កាត​ ABA

03/Feb/2022

aba card machine dt kh

ជាមួយ​ម៉ាស៊ីន​កាត​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​អតិថិជន​ ABA​ អាច​បើក​កាត​ឥណ​ពន្ធ​ អន្ដរជាតិ​ដោយ​ប្រើ​ពេល​តិច​ជាង​ពីរ​នាទី​។​ ​

ធនាគារ​ ABA​ មាន​មោទនភាព​ សូម​ណែនាំ​សេវា​ស្វ័​យ​ធនាគារ​ថ្មី​មួយ​ នោះ​គឺ​ម៉ាស៊ីន​កាត​ ABA​ ដែល​ជា​ ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង​ ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ​ប្រកបដោយ​បច្ចេក​ វិទ្យា​ទំនើប​ក្នុង​ប្រទេស​។

​ម៉ាស៊ីន​កាត​ ABA​ ជា​មធ្យោបាយ​រហ័ស​ និង​ងាយស្រួល​ក្នុង​ការ​បើក​កាត​ប្លា​ស្ទិ​ក​ ដោយ​ប្រើ​ម៉ាស៊ីន​ ស្វ័​យ​សេវា​។​ ពី​ពេល​នេះ​ទៅ​ អតិថិជន​ដែល​ចង់​បើក​កាត​អន្ដរជាតិ​ Visa​ Classic​ ឬ​ Mastercard​ Standard​ អាច​ស្នើ​ពី​កម្មវិធី​ ABA​ Mobile​ បាន​គ្រប់ពេលវេលា​ រួច​អញ្ជើញ​ទៅ​បើក​កាត​នោះ​នៅ​ ទីតាំង​ម៉ាស៊ីន​បើក​កាត​ ដោយ​ចាយ​ពេល​មិន​ដល់​ពីរ​នាទី​ឡើយ​។​ ដំណើរការ​បើក​កាត​ គឺ​សាមញ្ញ​ ដោយ​អ្នក​ប្រើ​ ABA​ Mobile​ គ្រាន់តែ​អញ្ជើញ​ទៅ​កាន់​ទីតាំង​ម៉ាស៊ីន​បើក​កាត​,​ ស្គែ​ន​កូដ​ QR​ លើ​អេ​ក្រង់​ជាមួយ​ ABA​ Mobile​ រួច​រង់ចាំ​បន្តិច​ នោះ​អ្នក​នឹង​ទទួល​បាន​កាត​ភ្លាមៗ​នៅ​ទីតាំង​ផ្ទាល់​។

​​បន្ថែម​ពី​នេះ​ អតិថិជន​ ABA​ ក៏​អាច​ស្នើ​បើក​ផ្ទាល់​លើ​ម៉ាស៊ីន​កាត​ ABA​ នៅ​តាម​ បណ្ដា​សាខា​ ឬ​ទីតាំង​ 24/7​ មួយ​ចំនួន​ផង​ដែរ​។​ ដើម្បី​ស្នើ​បើក​ សូម​ចុច​លើ​អេ​ក្រង់​ម៉ាស៊ីន​កាត​ ហើយ​ធ្វើ​តាម​ ការ​ណែនាំ​ដែល​បង្ហាញ​លើ​អេ​ក្រង់​នោះ​។​ បន្ទាប់​ពី​ជ្រើសរើស​ប្រភេទ​កាត​ និង​គណនី​ភ្ជាប់​រួច​ ម៉ាស៊ីន​នឹង​ដំណើរការ​ចេញ​កាត​ដោយ​ស្វ័យប្រវត្តិ​ ដែល​ប្រើ​ពេល​តិច​ជាង​ពីរ​នាទី​ឡើយ​។

​​កាត​ដែល​ទើបតែ​បើក​ថ្មី​នោះ​ ត្រូវ​តែ ​ដំណើរការ​តាម​រយៈ​ ABA​ Mobile​ ឬ​ទូ​ ATM​ ABA​ ណាមួយ​ ដែល​ជិត​អ្នក​។​ ​

លោក​ Sanzhar​ Abdullayev​ នាយក​ផ្នែក​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​នៅ​ធនាគារ​ ABA​ តែងតែ​ប្ដេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យ​ហិរញ្ញវត្ថុ​របស់​ អតិថិជន​កាន់តែ​ប្រសើរ​ និង​ងាយស្រួល​។​ ម៉ាស៊ីន​បើក​កាត​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ របស់​យើង​ ជា​ការ​បន្ថែម​ដ៏​ប្រសើរ​មួយទៀត​ដល់​សេវា​ស្វ័​យ​ធនាគារ​ទំនើប​របស់​ABA​។​ វា​ធ្វើ​ឲ្យ​ការ​ បើក​កាត​កាន់តែ​ងាយស្រួល​ ហើយ​សម្រួល​ដល់​បទ​ពិសោធ​អតិថិជន​ ដោយ​មិនបាច់​មានការ​ ប្រាស្រ័យ​ទាក់ទង​ច្រើន​ជាមួយ​មនុស្ស​ដែល​សក្ដិ​សម​បំផុត​ ក្នុង​អំឡុង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ 19​ នេះ​”​។​ ​

លោក​បាន​បន្ថែម​ទៀត​ថា​ “​ចំនួន​ម៉ាស៊ីន​បើក​កាត​នឹង​កើន​ឡើងជា​បន្ដបន្ទាប់​ ដោយ​សាខា​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ជា​ច្រើន​ទៀត​ ត្រូវ​ទទួល​បាន​ម៉ាស៊ីន​ទាំងនេះ​ ដើម្បី​ផ្ដល់​ភាព​ ងាយស្រួល​ដល់​អតិថិជន​របស់​យើង​”​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ាស៊ីន​បើក​កាត​ និង​ទីតាំង​ម៉ាស៊ីន​បើក​កាត​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​ម៉ាស៊ីន​បើក​កាត​។​ ​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ សូម​បើក​នៅ​សាខា​ ABA​ ណាមួយ​ ឬ​តាម​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ ដោយ​គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ហើយ​បើក​គណនី​រហ័ស​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​