សេចក្តីអញ្ជើញ ចូលរួមដេញថ្លៃ លើគម្រោង ដំណោះស្រាយពហុសេវាធនាគារអនឡាញ

01/Mar/2016

សេចក្តីអញ្ជើញ ចូលរួមដេញថ្លៃ លើគម្រោង ដំណោះស្រាយពហុសេវាធនាគារអនឡាញ

ធនាគារABA សូមគោរពអញ្ជើញ ស្ថាប័នដែលពាក់ពន្ធ័ ចូលរួមធ្វើការដេញថ្លៃ លើគម្រោង ពហុសេវាធនាគារអនឡាញ (សេវាធនាគារឌីជីថល) ដែលរចនាឡើង សម្រាប់បំរើសេវាកម្ម ដល់វិស័យអាជីវកម្ម និង ឯកត្តជន តាមលក្ខខណ្ឌដែលមានក្នុងសំណើរគម្រោង (RFP) MOBS/2016/03។

សំណើរគម្រោងនេះ អាចធ្វើការទាញយក តាមតំណភ្ជាប់នេះ RFP សម្រាប់ ដំណោះស្រាយ ពហុសេវាធនាគារអនឡាញ (PDF, 897 KB).

ស្ថាប័នដែលមានចំណាប់អារម្មណ៏ តម្រូវឲ្យចូលរួមផ្ញើ គោលបំណងចូលរួម ដែលឆ្លើយតបនឹង គោលបំនងរបស់គម្រោង មកកាន់អ៊ីមែល marketing(at)ababank.com ឲ្យបានមុនថ្ងៃទី 9 ខែមិនា ឆ្នាំ 2016 វេលាម៉ោង 5:00ល្ងាច(ត្រូវនឹងម៉ោង7 ម៉ោងសកល)។

ថ្ងៃកំណត់ដាក់គម្រោង នៅថ្ងៃទី 25 ខែមិនា ឆ្នាំ2016 ដោយស្រោមសំបុត្រ ឫ កញ្ចប់បិទជិត ដាក់ឈ្មោះថា “សំណើរសម្រាប់គម្រោង ពហុសេវាធនាគារអនឡាញ ដែលរចនាឡើង សម្រាប់បំរើសេវាកម្ម ដល់វិស័យអាជីវកម្ម និង ឯកត្តជន”។

កាលបរិច្ឆេទ នៃដំណើរការគម្រោងនេះ មានដូចខាងក្រោមៈ

ដំណើរការជ្រើសរើសកាលបរិច្ឆេទ
ABA ចេញប្រកាស ដាក់គម្រោងដេញថ្លៃថ្ងៃទី 1 ខែមិនា ឆ្នាំ 2016
ផុតកំណត់ ឈប់ទទួល ការផ្ញើបំណងចូលរួមថ្ងៃទី 9 ខែមិនា ឆ្នាំ 2016
ការដាក់សំណួរផ្សេងៗថ្ងៃទី 10 ដល់ទី14  ខែមិនា ឆ្នាំ 2016
ចម្លើយ និង ការបញ្ជាក់ទៅកាន់អ្នកដេញថ្លៃថ្ងៃទី 14 ដល់ទី17  ខែមិនា ឆ្នាំ 2016
ថ្ងៃកំណត់ដាក់គម្រោងថ្ងៃទី 25  ខែមិនា ឆ្នាំ 2016
ការប្រកាសឈ្មោះ អ្នកដេញថ្លៃ ដែលបានជ្រើសរើសថ្ងៃទី 1  ខែមេសា ឆ្នាំ 2016
ការធ្វើបទបង្ហាញគម្រោង របស់បេក្ខជន ដែលបានជ្រើសរើសថ្ងៃទី 2 ដល់ទី 6  ខែមេសា ឆ្នាំ
ការវាយតំលៃថ្ងៃទី 7 ដល់ទី 10  ខែមេសា ឆ្នាំ2016
ការផ្តល់កិច្ចសន្យាថ្ងៃទី 11  ខែមេសា ឆ្នាំ 2016

មន្រ្តីទំនាក់ទំនងៈ
លោក Igor Zimarev ប្រធានផ្នែកទីផ្សាឌីជីថល និង ទំនាក់ទំនងសាធារណៈ
ធនាគារវឌ្ឍនៈអាស៊ីចំកាត់
អាគារលេខ 148 មហាវិថី ព្រះសីហនុ
ភ្នំពេញ ប្រអប់សំបុត្រលេខ 2277 កម្ពុជា
ទូរស័ព្ទការិយាល័យៈ +855 98 203 532
ទូរស័ព្ទដៃៈ+855 98 630 019
អ៊ីមែលៈmarketing(at)ababank.com

ABA សូមរក្សាសិទ្ធិ ក្នុងការទទួលឫបដិសេធ សំណើរណាមួយ ឫ ទាំងអស់ ដោយចាំមិនបាច់ បញ្ជាក់ហេតុផល។