សូមអញ្ជើញ ចូលរួមដាក់សំណើដេញគម្រោង បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងឌីជីថល
14/Dec/2018

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (កម្ពុជា) សូមគោរពអញ្ជើញក្រុមហ៊ុននានា ចូលរួមដាក់សំណើដេញគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងឌីជីថល (Command Center) ដែលអ្នកចូលរួមនឹងត្រូវសិក្សាវិភាគដើម្បីផ្ដល់ប្រព័ន្ធត្រួតពិនិត្យពេញលេញសម្រាប់រាល់ដំណើរការធនាគារកិច្ចតាមឌីជីថលរបស់ធនាគារយើងខ្ញុំ។
លោកអ្នក អាចទទួលបានបែបបទសំណើគម្រោង (RFP) DBCC/2018/12 ក្នុងរយៈពេល 24ម៉ោងតាមរយៈអ៊ីមែល ក្រោយពីក្រុមហ៊ុនរបស់លោកអ្នកស្នើសុំបែបបទនេះមកកាន់ bekzod.ruzmetov(at)ababank.com មុន ឬ នៅថ្ងៃទី4 ខែមករា ឆ្នាំ2019 ត្រឹមម៉ោង 5:00 p.m. (GMT+7)។
លោកអ្នក ត្រូវរៀបចំសំណើគម្រោងដោយដាក់ក្នុងស្រោមសំបុត្រ ឬកញ្ចប់ដែលមានសរសេរបញ្ជាក់ថា “សំណើគម្រោង បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងឌីជីថលដែលអាចផ្ដល់ប្រព័ន្ធត្រួតពិនិត្យពេញលេញសម្រាប់ រាល់ដំណើរការធនាគារកិច្ចតាមឌីជីថល” ហើយបញ្ជូនមកធនាគារយើងខ្ញុំ នៅថ្ងៃទី24 ខែមករា ឆ្នាំ2019។ កាលវិភាគនៃគម្រោង ត្រូវបានគ្រោងឡើងដូចខាងក្រោម៖
| ជំហាននៃការជ្រើសរើស | ថ្ងៃនិងម៉ោងរំពឹងទុក |
| ការជូនដំណឹងឲ្យចូលរួមដេញគម្រោង | 14 ធ្នូ 2018 |
| កាលបរិច្ឆេទស្នើសុំបែបបទសំណើគម្រោង | 4 មករា 2019 |
| ការដាក់សំណួរពាក់ព័ន្ធមកធនាគារ | 7 – 10 មករា 2019 |
| ចម្លើយ/ការពន្យល់ដល់អ្នកចូលរួមដេញគម្រោង | 10 – 15 មករា 2019 |
| កាលបរិច្ឆេទដាក់សំណើគម្រោង | 24 មករា 2019 |
| ប្រកាសឈ្មោះអ្នកជាប់បញ្ជីសម្រាំង | 31 មករា 2019 |
| ការធ្វើបទបង្ហាញពីសំណើគម្រោងរបស់អ្នកជាប់បញ្ជីសម្រាំង | 1 – 8 កុម្ភៈ 2019 |
| ការវាយតម្លៃសំណើ | 11 – 13 កុម្ភៈ 2019 |
| ការសម្រេចជ្រើសរើស | 14 កុម្ភៈ 2019 |
បគ្គលិកទំនាក់ទំនង:
លោក Bekzod Ruzmetov ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ នៃធនាគារឌីជីថល
ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់
អគារលេខ 148 មហាវិថីព្រះសីហនុ ភ្នំពេញ
ប្រអប់សំបុត្រលេខ 2277 កម្ពុជា
ទូរស័ព្ទដៃ: +855 15 630 198
អ៊ីមែល: bekzod.ruzmetov(at)ababank.com
ABA សូមរក្សាសិទ្ធិក្នុងការទទួល/បដិសេធ សំណើណាមួយ ឬទាំងអស់ ដោយមិនបញ្ជាក់ហេតុផលឡើយ។

