ABA​ សហការ​ជាមួយ​ អាកាសយានដ្ឋាន​កម្ពុជា​ ណែនាំ​សេវា​ទូទាត់​ថ្លៃ​ចំណត​បែប​ឌី​ជី​ថ​ល​

13/Mar/2024

MoU ABA Phnom Penh Airport KH-2MoU ABA Phnom Penh Airport KH-2
MoU ABA Phnom Penh Airport KH-3MoU ABA Phnom Penh Airport KH-3
MoU ABA Phnom Penh Airport KH-4MoU ABA Phnom Penh Airport KH-4
MoU ABA Phnom Penh Airport KH-5MoU ABA Phnom Penh Airport KH-5
MoU ABA Phnom Penh Airport KH-6MoU ABA Phnom Penh Airport KH-6

ABA​ ដែល​ជា​ធនាគារ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​របស់​កម្ពុជា​ មាន​មោទនភាព​សូម​ប្រកាស​អំពី​ កិច្ចសហការ​ជា​យុទ្ធសាស្ដ្រ​របស់​ខ្លួន​ជាមួយ​ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ (Cambodia​ Airports)​ ដើម្បី​កែប្រែ​ និង​សម្រួល​ដល់​ការ​ទូទាត់​ថ្លៃ​ចំណត​បែប​ឌី​ជី​ថ​ល​ សំដៅ​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ដែល​ធ្វើ​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ ​

ក្នុង​ទិស​ដៅ​រួម​គ្នា​នេះ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ជំរុញ​សេវា​ទូទាត់​ថ្លៃ​ចំណត​បែប​ឌី​ជី​ថ​ល​ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​។​ ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ 13​ មីនា​ 2024​ ក្រោម​វត្តមាន​របស់​នាយក​ប្រតិបត្តិ​របស់​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។

​ក្រោម​កិច្ចសហការ​នេះ​ អតិថិជន​របស់​ធនាគារ​ ABA​ អាច​បង់ថ្លៃ​ចំណត​យ៉ាង​ងាយស្រួល​តាម​កម្មវិធី​ ABA​ Mobile​ តាម​ជំហាន​ងាយៗ​ខាងក្រោម​៖

  • បើក​កម្មវិធី​ ABA​ Mobile​ ឬ​ចុច​ឲ្យ​ជាប់​លើ​រូប​ ABA​ Mobile​ លើ​អេ​ក្រង់​ស្មា​ត​ហ្វូ​ន​ រួច​ចុច​ ABA​ ស្គែ​ន​
  • ​ស្គែ​ន​កូដ​ QR​ នៅ​លើ​សំបុត្រ​ចំណត​ នោះ​កម្មវិធី​នឹង​បង្ហាញ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​ដោយ​ស្វ័យប្រវត្តិ​
  • ​រួច​បញ្ជាក់​ការ​ទូទាត់​ប្រាក់​ ដោយ​ប្រើ​លេខ​សម្ងាត់​ ឬ​ខ្ចៅដៃ​/​ផ្ទៃមុខ​ ដើម្បី​ធានា​បាន​នូវ​បទ​ពិសោធ​ទូទាត់​បែប​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព​។

​​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ "​យើងខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​ទូទាត់​ថ្លៃ​ចំណត​បែប​ឌី​ជី​ថ​ល​ថ្មី​ជូន​អតិថិជន​ ដែល​ធ្វើ​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​។​ កិច្ចសហការ​នេះ​ ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​យើងខ្ញុំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ក្នុង​ការ​ផ្ដល់​នូវ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​នវានុវត្តន៍​។​ ​

លោក​ Cyril​ Girot​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​សេចក្ដី​រំភើប​ក្រៃ​លែង​ ដែល​បាន​សហការ​ជាមួយ​ធនាគារ​ ABA​ ។​ គំនិត​ផ្ដួចផ្ដើម​នេះ​ ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​បន្ដ​ពង្រឹង​បទ​ពិសោធ​ឲ្យ​កាន់តែ​ងាយស្រួល​ ជូន​ដល់​អ្នកដំណើរ​ទាំងអស់​ នៅ​ក្នុង​ព្រ​លាន​យន្ដហោះ​របស់​យើងខ្ញុំ​ ហើយជាពិសេស តាមរយៈការវិនិយោគបន្ថែមទៀតលើទំនើបកម្មបច្ចេកវិទ្យាឌីជីថល”​។​ ​

កិច្ចសហការ​ផ្តោត​លើ​តម្រូវការ​របស់​អតិថិជន​នេះ​ គូសបញ្ជាក់​នូវ​ជំហាន​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ឆ្ពោះទៅ​រក​វឌ្ឍនភាព​ នៃ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ការ​លើកកម្ពស់​ប្រតិបត្តិការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នេះ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ នឹង​រួមចំណែក​ដល់​ការ​សម្រេច​បាន​ នូវ​អនាគត​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​ និង​កា​រត​ភ្ជាប់​គ្នា​ ស្រប​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ ក្នុង​ការ​សំដៅ​ឆ្ពោះទៅ​កាន់​សង្គម​ជាតិ​មួយ​ ដែល​ជឿនលឿន​ និង​មាន​បច្ចេកវិទ្យា​ទំនើប​៕