សូមបង្ហាញពីបុគ្គលិកបើកគណនីដល់កន្លែង ជូនលោកអ្នកដោយមិនបាច់អញ្ជើញមកធនាគារ

16/Feb/2018

សូមបង្ហាញពីបុគ្គលិកបើកគណនីដល់កន្លែង ជូនលោកអ្នកដោយមិនបាច់អញ្ជើញមកធនាគារសូមបង្ហាញពីបុគ្គលិកបើកគណនីដល់កន្លែង ជូនលោកអ្នកដោយមិនបាច់អញ្ជើញមកធនាគារ

ដើម្បី​ឲ្យ​ការ​បើក​គណនី​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​ថ្មី​របស់​ធនាគារ​ ABA​ យើងខ្ញុំ​មាន​កិត្តិយស​សូម​ណែនាំ​ បុគ្គលិក​បើ​ក​គណនី​ដល់​កន្លែង​ (CAO)​ ដែល​ជា​តំណាង​ផ្លូវការ​របស់​ធនាគារ​ និង​ជា​អ្នក​ដែល​អ​ញ្ជេ​ី​ញ​ទៅ​ជួប​លោក​អ្នក​ នៅ​ពេល​ដែល​លោក​អ្នក​ត្រូវការ​បើក​គណនី​! ​

យើងខ្ញុំ​ ដឹង​ថា​លោក​អ្នក​ជាប់រវល់​ធ្វើការ​ ឬ​ក៏​ជាប់រវល់​គ្រប់គ្រង​អាជីវកម្ម​របស់​អ្នក​ ហើយ​លោក​អ្នក​ពិតជា​ត្រូវការ​អ្នក​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​ ដើម្បី​ជួយ​លោក ​អ្នក​បើក​គណនី​។​ ករណី​នេះ​ យើងខ្ញុំ​អាច​ជួយ​លោក​អ្នក​បាន​!​ បុគ្គលិក​បើ​ក​គណនី​ដល់​កន្លែង​ (CAO)​ នឹង ទៅ​ជួប​លោក​អ្នក​ដើម្បី​បើក​គណនី​ ដោយ​មិន​ចាំបាច់ រំខាន​លោក​អ្នក​ ឲ្យ​អ​ញ្ជើញ​មក​ដល់​ធនាគារ​ឡើ​យ​។​ ដូច្នេះ​ នៅ​ពេល​ណា​ដេ​ល​លោក​អ្នក​ បានឃើញ​ មន្ត្រី​ស្វែងរក​អតិថិជន​ (CAO)​ របស់​យើង​ មាន​ន័យ​ថា​ ធនាគារ​ ABA​ មាននៅ​គ្រប់​ទីកន្លែង​ដែល​លោក​អ្នក ​រស់នៅ​។​

​ចាប់ពី​ថ្ងៃ​ទី​ 16​ កុម្ភៈ​ រហូត​ដល់​ ថ្ងៃ​ទី​ 30​ ខែមេសា​ 2018​ នេះ​តទៅ​ យើងខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ថា​ នៅ​រាល់ពេល​ដែល​លោក​អ្នក​បើក​គណនី​ ABA​ ដំបូង​ជាមួយ​ CAO​ អ្នក​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ភ្លាមៗ​។​ កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ប្រសិនបើ​លោក​អ្នក​ណែនាំ​ មិត្ត​រួមការ​ងារ​ មិត្តភក្តិ​ ឬសមាជិកគ្រួសារ​ ឲ្យ​បើក​គណនី​ដំបូង​ជាមួយ​ ABA​ ពួក​គេ​ក៏​ហ្នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​នេះ​ ភ្លាមៗ​ដូច​គ្នា​។​

​ប្រសិនបើ​លោក​អ្នក​ចង់​ឲ្យ​បុគ្គលិក​ CAO​ របស់​យើង​ទៅ​ដល់​កន្លែង​របស់​លោក​អ្នក​ ឬ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​នេះ​ សូម​ទាក់ទង​មក​កាន់​លេខ​ 023​ 225​ 333​។​ បើក​គណនី​ ABA​ ដំបូង​របស់​អ្នក​ ដោយ​គ្មាន​បញ្ហា​ ហើយ​ងាយស្រួល​បំផុត​!

រយៈពេល​នៃ​កម្មវិធី​ប្រ​ម៉ូ​សិន​

​ពី​ថ្ងៃ​ទី​16​ កុម្ភៈ​ រហូត​ដល់​ ថ្ងៃ​ទី​ 30​ ខែមេសា​ 2018

លក្ខខណ្ឌ​នៃ​កម្មវិធី​

  • កម្មវិធី​នេះ​ ផ្តល់​ជូន​សម្រាប់​អតិថិជន​ ដែល​បើក​គណនី​ថ្មី​ ជាមួយ​បុគ្គលិក​ CAO​ របស់​ធនាគារ​ ABA​។​
  • រាល់​ការ​បើក​គណនី​ថ្មី​មួយ​ និង​ទទួល​បាន​អាវយឺត​ POLO​ មួយ​ភ្លាមៗ​ នៅ​កន្លែង​បើក​ផ្ទាល់​។​
  • រាល់​ការ​ណែនាំ​ ឲ្យ​បើក​គណនី​បាន​ 2​នាក់​ ជោគជ័យ​ ក្នុង​ចំណោម​ 3​នាក់​ នឹង​ទទួល​បាន​អាវយឺត​ 1​បន្ថែម​ ដោយ​ឥត​គិតថ្លៃ​។​