សូម​ណែនាំ​ កម្មវិធី​ ABA​ Mobile​ 5.0​ –​ មុខមាត់​ថ្មី​សម្រាប់​សេវា​ធនាគារ​!

01/Aug/2023

ABA Mobile 5.0 Detail KH

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា1​ និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ធនាគារ​ ដែល​ផ្តល់​ដំណោះស្រាយ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ប្រកបដោយ​នវានុវត្តន៍​ បាន​ប្រកាស​ដាក់​ដំណើរការ​ផ្ទៃ​អន្ដរ​កម្ម​ (interface)​ រូបរាង​ថ្មី​ នៃ​អេប​ ABA​ Mobile​ របស់​ខ្លួន​ ដើម្បី​ផ្ដល់​នូវ​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ និង​ងាយស្រួល​ជូន​អតិថិជន​។

​ផ្ទៃ​អន្ដរ​កម្ម​ថ្មី​នេះ​ ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ ដែល​អាច​ឲ្យ​ពួក​គាត់​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ និង​រីករាយ​ជាមួយ​ភាព​ងាយស្រួល​ក្នុង​ប្រើប្រាស់​ជាង​មុន​ ព្រមទាំង​គ្រប់គ្រង​លើ​សកម្មភាព​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​ពួក​គេ​ នៅ​ក្នុង​អេប​តែ​មួយ​។​ អតិថិជន​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​កំណត់​បាន​ទៅ​តាម​ការ​ពេញចិត្ត​របស់​ខ្លួន​ ព្រមទាំង​ទទួល​បាន​នូវ​ការ​ធានា​សុវត្ថិភាព​នៃ​ព័ត៌មាន​ហិរញ្ញវត្ថុ​ផង​ដែរ​ ដោយ​មាន​វិធាន​សុវត្ថិភាព​កាន់តែ​ប្រសើរ​។​ ​

ក្នុង​កម្មវិធី​ ABA​ Mobile​ 5.0​ អតិថិជន​អាច​បន្ថែម​ និង​លុប​ផ្ទាំង​វិចិត្រ​,​ ប្តូរ​ផ្ទៃ​ខាងក្រោយ​ និង​ម៉ូ​ដ​ប៊ូ​តុង​ ប្តូរ​ទំហំ​អក្សរ​កាន់តែ​ភាព​ងាយស្រួល​មើល​ជាង​មុន​ និង​ប្តូរ​រវាង​ផ្ទៃ​ភ្លឺ​ និង​ងងឹត​។​ ការ​កែ​លម្អ​ផ្សេង​ទៀត​រួម​មាន​មធ្យោបាយ​ងាយស្រួល​ជាង​ក្នុង​ការ​ផ្ញើ​ និង​ទទួល​ប្រាក់​ជាមួយ​ ABA​ Mobile​ ក៏​ដូច​ជា​ការ​ចូល​ប្រើ​ការ​ផ្សព្វផ្សាយ​ និង​ការ​ផ្តល់​ជូន​ពី​ធនាគារ​ និង​ដៃគូ​របស់​ខ្លួន​។

​​ផ្ទៃ​អន្ដរ​កម្ម​ ABA​ Mobile​ ថ្មី​ ផ្ដោត​សំខាន់​លើ​ភាព​ងាយស្រួល​របស់​អតិថិជន​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​អំពី​ផលិតផល​/​សេវាកម្ម​ធនាគារ​ ក៏​ដូច​ជា​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ងាយស្រួល​។​ ក្នុង​អេប​តែ​មួយ​នេះ​ មានមុខ​ងារ​គ្រប់​បែប​យ៉ាង​រួម​បញ្ចូល​គ្នា​ ដែល​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ ប្រព័ន្ធ​អេកូ​ឡូ​ស្ស៊ី​ធនាគារ​ពេញលេញ​ ដែល​ធ្វើ​ឲ្យ​បទ​ពិសោធ​ប្រើប្រាស់​សេវា​របស់​អតិថិជន​កាន់តែ​មាន​ផលិតភាព​។​ ​

អ្នក​នាង​ ប្លុង​ ម៉ា​លី​ពណ៌​ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ផលិតផល​ឌី​ជី​ថ​ល​ របស់​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​សេចក្ដី​សោមនស្ស​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​ នូវ​បទ​ពិសោធ​សេវា​ធនាគារ​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ និង​ងាយស្រួល​ប្រើ​ នៅ​លើ​កម្មវិធី​ ABA​ Mobile​។​ ផ្ទៃ​អន្ដរ​កម្ម​ថ្មី​នេះ​ គឺ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​យើងខ្ញុំ​ ក្នុង​ការ​បម្រើ​អតិថិជន​ឲ្យ​បាន​ល្អ​បំផុត​ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​”​។

​អ្នក​នាង​ក៏​បាន​បន្ដ​ថា​ “​ក្នុង​នាម​ជា​ធនាគារ​មួយ​ ដែល​ត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ ABA​ បន្ត​ធ្វើ​ឲ្យ​បទ​ពិសោធ​របស់​អតិថិជន​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​ជាមួយ​ ABA​ Mobile​ កាន់តែ​ប្រសើរ​ឡើង​ ដោយ​ផ្តល់​នូវ​បទ​ពិសោធ​សេវាកម្ម​ធនាគារ​គ្រប់​ជ្រុងជ្រោយ​ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ដែល​ផ្តល់​នូវ​ផលិតភាព​ និង​ភាព​ងាយស្រួល​បំផុត​។​ យើងខ្ញុំ​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ បន្ត​ស្វែង​យល់​បន្ថែម​អំពី​ផ្ទៃ​អន្ដរ​កម្ម​ជំនាន់​ថ្មី​របស់​ ABA​ Mobile​ និង​ចេះ​ពី​របៀប​ប្រើប្រាស់​សេវា​ធនាគារ​ ដែល​បាន​លក្ខណៈ​ផ្ទាល់ខ្លួន​ និង​ងាយស្រួល​”​។​ ​

បច្ចេកវិទ្យា​ទំនើប​របស់​យើងខ្ញុំ​ ជំរុញ​ឲ្យ​អតិថិជន​យល់​ដឹង​ពី​ហិរញ្ញវត្ថុ​បាន​កាន់តែ​ច្រើន​ និង​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​យ៉ាង​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។​ ABA​ សូម​លើកទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់​ ឲ្យ​សាកល្បង​ប្រើ​ផ្ទៃ​អន្ដរ​កម្ម​ថ្មី​ នៃ​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ ព្រមទាំង​រីករាយ​ជាមួយ​ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​នវានុវត្តន៍​ ដែល​អាច​ប្រើប្រាស់​បាន​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​។​ ​

ទទួលយក​អត្ថប្រយោជន៍​នៃ​ផ្ទៃ​អន្ដរ​កម្ម​ថ្មី​របស់​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​គ្រាន់តែ​មាន​ស្មា​ត​ហ្វូ​ន​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព​!​ ដោ​ន​ឡូត​ឥឡូវនេះ​ ដើម្បី​ស្វែង​យល់​អំពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ជាមួយ​ ABA​ Mobile៕

1​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ផ្អែក​លើ​ទ្រព្យសកម្ម​សរុប​,​ កម្ចី​,​ បញ្ញើ​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​