សូមណែនាំ មុខងារ ABA ID សម្រាប់ការផ្ទេរប្រាក់បានកាន់តែលឿន រវាងអ្នកប្រើប្រាស់ ABA Mobile
12/Jan/2022

កម្មវិធី ABA Mobile ទទួលបានការពង្រឹងសមត្ថភាពបន្ថែម សម្រាប់ការផ្ទេរប្រាក់រវាង គណនីនិងគណនី ដោយប្រើ ABA ID។ មុខងារនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ABA Mobile ផ្ទេរប្រាក់បានកាន់តែលឿនរហ័ស ងាយស្រួល និងសុវត្ថិភាព។
ជាមួយ ABA ID អ្នកប្រើប្រាស់ ABA Mobile អាចទទួលប្រាក់ តាមរយៈកូដ QR ផ្ទាល់ខ្លួននៅក្នុងកម្មវិធី ដែលអ្នកផ្ញើអាចស្គែនកូដនោះតាម ABA Mobile របស់ពួកគេ។ អ្នកទទួលបានផ្ញើកូដ QR ជាលីង តាមឆាត ឬ messenger ដែលកម្មវិធី ABA Mobile របស់អ្នកផ្ញើ នឹងបើកដោយស្វ័យប្រវត្តិនៅពេលពួកគេចុចលើលីងនោះ។
ABA ID មានបង្កប់ព័ត៌មានម្ចាស់គណនី ដូច្នេះទឹកប្រាក់នឹងត្រូវបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីសន្សំ ឬគណនី Flexi ដែលភ្ជាប់ជាមួយកូដនោះ។ ដើម្បីប្រើប្រាស់មុខងារនេះ អ្នកប្រើប្រាស់ ABA Mobile ត្រូវបង្កើតជាមុនសិន ដោយកំណត់គណនីទទួលឲ្យហើយ តាមជំហានខាងក្រោម៖
- បើក ABA Mobile ហើយចុចសញ្ញាពណ៌ខៀវ (
) នៅជ្រុងស្ដាំខាងលើ នៃអេក្រង់1
- ចុច បើកឥឡូវ ហើយជ្រើសរើសគណនីទទួល2
- បញ្ចូលលេខសម្ងាត់ 4ខ្ទង់ ពេលនោះ ABA ID នឹងបង្កើតបានរួចស្រេច។
1 មាននៅលើ ABA Mobile ដែលអាប់ដេតចុងក្រោយ។ សូមប្រាកដថា អ្នកបានអាប់ដេតកម្មវិធីរបស់អ្នកនៅលើ app store។
2 អ្នកអាចផ្ដូរ ឬបិទគណនីទទួលបានគ្រប់ពេល។
ABA ID ធ្វើឲ្យការផ្ទេរប្រាក់កាន់តែលឿនរហ័ស ងាយស្រួល និងសុវត្ថិភាព រវាងអ្នកប្រើប្រាស់ ABA Mobile។ អ្នកមិនចាំបាច់បង្ហាញលេខគណនីដល់អ្នកដទៃ ហើយអ្នកផ្ញើក៏មិនចាំបាច់ពិបាកបញ្ចូលលេខគណនីអ្នកទទួលដែរ ដូច្នេះអ្នកនឹងមិនអាចផ្ញើខុសដូចមុនទៀតឡើយ ពិសេសការផ្ទេរប្រាក់ពេលបន្ទាន់ខ្លាំង។
ABA Mobile តែងតែទទួលការអាប់ដេតថ្មី ដូច្នេះសូមបន្តរីករាយក្នុងការប្រើប្រាស់ និងរង់ចាំមុខងារ ក៏ដូចជាសមត្ថភាពបន្ថែមថ្មីៗទៀត! ប្រសិនបើ អ្នកមិនទាន់មាន ABA Mobile អាចដោនឡូតដោយឥតគិតថ្លៃតាម app store ខាងក្រោម៖