ABA ID
ABA ID ជាមុខងារផ្ទេរប្រាក់រវាង គណនីនិងគណនី នៅលើ ABA Mobile។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី ទទួលប្រាក់តាមកូដ QR ផ្ទាល់ខ្លួន។
អ្នកអាចទួលប្រាក់ ដោយឲ្យអ្នកផ្ញើស្គែនកូដ QR នៃ ABA ID របស់អ្នក ឬដោយផ្ញើ ABA ID ជាលីងតាមឆាត ឬ messenger។
អត្ថប្រយោជន៍សំខាន់ៗ
លឿន
មិនចាំបាច់បញ្ចូលលេខអ្នកទទួល
ស្រួល
គ្រាន់តែស្គែនកូដ QR ឬចុចលីង ដើម្បីផ្ទេរ
សុវត្ថិភាព
មិនចាំបាច់ប្រាប់លេខគណនី ABA ទៅអ្នកដទៃ ឬអ្នកផ្ញើ
របៀបភ្ជាប់គណនីទទួល សម្រាប់ ABA ID?
ដើម្បីប្រើប្រាស់មុខងារ ABA ID ក្នុងការទទួលប្រាក់ អ្នកគួរភ្ជាប់គណនីទទួលដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile ហើយចុចសញ្ញាពណ៌ខៀវ (ប៊ូតុង ABA ID) នៅជ្រុងស្ដាំខាងលើ នៃអេក្រង់1
- ចុច បើកឥឡូវ ហើយជ្រើសរើសគណនីដើម្បីភ្ជាប់2;
- បញ្ចូលលេខសម្ងាត់ 4ខ្ទង់ ដើម្បីបញ្ជាក់ ពេលនោះ ABA ID របស់អ្នកនឹងត្រូវបង្កើតរួចរាល់។
1 មាននៅលើ ABA Mobile ដែលអាប់ដេតចុងក្រោយ។ សូមប្រាកដថា អ្នកបានអាប់ដេតកម្មវិធីរបស់អ្នកនៅលើ app store។
2 អ្នកអាចផ្ដូរ ឬបិទគណនីទទួលបានគ្រប់ពេល។
របៀបទទួលប្រាក់ដោយប្រើ ABA ID?
តាម QR
ពេលនៅជិតអ្នកផ្ញើ សូមបើក ABA Mobile របស់អ្នក ហើយចុចប៊ូតុង ABA ID ឲ្យកូដបង្ហាញលើអេក្រ់ ដើម្បីអ្នកផ្ញើ អាចស្គែនបង់ប្រាក់តាម ABA Mobile របស់ពួកគេបាន។
តាមលីងផ្ទេរប្រាក់
ប្រសិនបើអ្នកចង់ទទួលប្រាក់ពីអ្នកផ្ញើ ដែលមិននៅជិតអ្នក អ្នកអាចផ្ញើ ABA ID ជាលីង ដោយចុចលើសញ្ញា ផ្ញើកូដខាងក្រោម ABA ID របស់អ្នក។ជ្រើសរើសបណ្ដាញផ្ញើសារ ឬឆាត ណាមួយដែលអ្នកចង់ប្រើ ហើយផ្ញើកូដជាលីង។ អ្នកផ្ញើ ត្រូវចុចលើលីង ឲ្យ ABA Mobile របស់គេបើកដោយស្វ័យប្រវត្តិ ហើយធ្វើការផ្ទេរ។
របៀបផ្ញើប្រាក់តាម ABA ID?
តាម QR
ស្គែនកូដ ABA ID របស់អ្នកទទួលជាមួយ ABA Mobile របស់អ្នក ដាក់ចំនួនត្រូវផ្ញើ ហើយបញ្ចូលលេខសម្ងាត់ 4ខ្ទង់ ABA Mobile របស់អ្នក ដើម្បីបញ្ជាក់ជាការស្រេច។
តាមលីងផ្ទេរប្រាក់
ចុចលើលីង ABA ID របស់អ្នកទទួល ដែលគេផ្ញើមកតាមឆាត ឬ messenger ឬ អ៊ីមែល ពេលនោះ ABA Mobile របស់អ្នក នឹងបើកដោយស្វ័យប្រវត្តិ។ ដាក់ចំនួនផ្ទេរ និងបញ្ចូលលេខសម្ងាត់ 4ខ្ទង់របស់ ABA Mobile ជាការស្រេច។
ដោនឡូតកម្មវិធី
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
ត្រូវការជំនួយ?
អ្នកអាចទាក់ទងមកយើងខ្ញុំបានភ្លាមៗ ដោយមិនចាំបាច់បិទ ABA Mobile។ អ្នកគ្រាន់តែចុចប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅក្នុងម៉ឺនុយលើអក្រេងដំបូង។ បន្ថែមលើនេះទៀត អ្នកអាចឆាតមកយើងខ្ញុំតាម Facebook Messenger ឬតាមវិបសាយ ឬ ទាក់ទងមកលេខប្រចាំការ 098 203 203។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។