ការធ្វើឲ្យកាន់ប្រសើរ ចំពោះសេវាកម្មផ្ទេរប្រាក់ ចូលតាមលេខកូដរបស់ ធនាគារABA

23/Mar/2015

អតិថិជនជាទីគោរពរាប់អាន!

យោងតាមយុទ្ធសាស្រ្តនៃសេវាកម្មផ្ទេរប្រាក់ចូលតាមលេខកូដ ធនាគារ(ITT) យើងខ្ញុំមានសេចក្តីរីករាយ សូមជំរាបជូនលោកអ្នក ថាចាប់ពីថ្ងៃទី 23ខែមិនានេះតទៅអតិថិជនរបស់ធនាគារ ABA អាចទទួល ប្រាក់ដែលផ្ញើផ្ទាល់ពីធនាគារកូរេដែលមាន ឈ្មោះថា Korea Exchange ឫក៏ពីធនាគារ Kookmin (កូរ៉េខាងត្បូង)មកក្នុង គណនី ABAរបស់ពូកគាត់បាន ក្នុងថ្ងៃតែមួយ ហើយ។

អាស្រ័យហេតុនេះលោកអ្នកនឹងទទួលបានភាពកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពទ្វេរឡើងក្នុងការធ្វើប្រតិបត្តិការ សាច់ប្រាក់ជាមួយដៃគូអាជីវកម្មនៅប្រទេសកូរ៉េខាងត្បូង។

ប្រសិនបើមានចំងល់អាចទាក់ទងជាមួយមន្រ្តីទំនាក់ទំនងអតិថិជនរបស់អ្នក ឫ ទូរសព្ទ័មកាន់សេវា 24/7 តាមរយៈលេខ +855(0)23225333 ឫក៏ផ្ញើអ៊ីមែលមកកាន់ info(at)ababank.com