ដំណឹង​អំពី​ការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគារ​ ABA

04/Oct/2018

ដំណឹង​អំពី​ការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគារ​ ABA

អតិថិជន​ ABA​ ជាទី​គោរព​!

​ដោយ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​សេវា​ធនាគារ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ យើង​សូម​ជម្រាប​ថា​ យើង​បាន​រៀបចំ​គម្រោង​ដើម្បី​ដំឡើង​សមត្ថភាព​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង​ចាប់ពី​ថ្ងៃ​ទី​ ៦​ ដល់​១០​ តុលា​ ២០១៨​ ខាង​មុខ​នេះ​។​ នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ជា​បន្ត​របស់​យើង​ក្នុង​ការ​បំពេញ​នូវ​តម្រូវការ​កើនឡើង​នៃ​ចំនួន​អតិថិជន​ និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ពិសោធ​ល្អៗ​ពី​ការ​ប្រើ​សេវា​ធនាគារ​របស់​យើង​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ សមត្ថភាព​បន្ថែម​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី​របស់​យើង​នឹង​នាំ​មក​ជូន​លោក​អ្នក​នូវ​លក្ខណៈ​ និង​មុខងារ​ពិសេស​ដើម្បី​បំពេញ​នូវ​តម្រូវការ​ធនាគារ​របស់​អ្នក​ទាំងអស់​គ្នា​ផង​ដែរ​។​

​ការ​ដំឡើង​សមត្ថភាព​បន្ថែម​នេះ​នឹង​ប៉ះពាល់​ដល់​ផលិតផល​ និង​សេវាកម្ម​របស់​យើង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

​ពី​ម៉ោង​ ១០​យប់​ ថ្ងៃ​ទី​ ៦​ តុលា​ ដល់​ម៉ោង​ ១១​យប់​ ថ្ងៃ​ទី​ ៩​ តុលា​៖​ មុខងារ​មួយ​ចំនួន​របស់​កម្មវិធី​ ABA​ Mobile​ និង​សេវាកម្ម​ធនាគារ​អន​ឡាញ​អាច​នឹង​មានការ​រអាក់រអួល​ ឬ​មិន​ដំណើរការ​។​

ពី​ម៉ោង​ ១១​ យប់​ ថ្ងៃ​ទី​ ៩​ តុលា​ ដល់​ម៉ោង​ ៨​ ព្រឹក​ ថ្ងៃ​ទី​ ១០​ តុលា​៖​ រាល់​កាត​ធនាគារ​របស់​ ABA,​ ម៉ាស៊ីន​ ATMs,​ ឧបករណ៍​ទូទាត់​ POS,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ កម្មវិធី​ ABA​ Mobile​ និង​ មធ្យោបាយ​ទូទាត់​អន​ឡាញ​ PayWay​ ទាំងអស់ នឹង​មិន​ដំណើរការ​ឡើយ។​ ហេតុ​ដូច្នេះ​ហើយ​ យើង​សូម​លើកទឹកចិត្ត​ឲ្យ​អតិថិជន​របស់​យើង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នានា​ឲ្យ​បាន​មុន​កាលបរិច្ឆេទ​នេះ​។​

​យើង​សូម​អភ័យទោស​ចំពោះ​ការ​រំខាន​នានា​ដែល​បណ្តាល​មក​ពី​ការ​ដំឡើង​សមត្ថភាព​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​របស់​យើង​នេះ​ និង​យើង​សូម​បង្ហាញ​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​យោគយល់​របស់​អ្នក​។​ ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​ទាក់ទង​នឹង​សេចក្តី​ប្រកាស​នេះ​ សូម​ទាក់ទង​មក​ផ្នែក​បម្រើសេវា​ ២៤​ម៉ោង​លើ​២៤​ម៉ោង​ ជា​រៀងរាល់ថ្ងៃ​ តាម​រយៈ​ +៨៥៥​ (០)​ ២៣​ ២២៥​ ៣៣៣​ ឬ​ផ្ញើ​អ៊ីមែល​មក​កាន់​ info(at)ababank.com​។​