សេចក្តីជូនដំណឹង ដល់អតិថិជនប្រើ គណនីបញ្ញើបត់បែន

29/Jun/2016

សេចក្តីជូនដំណឹង ដល់អតិថិជនប្រើ គណនីបញ្ញើបត់បែន

ជូនចំពោះអតិថិជនជាទីគោរព

យើងសូមជំរាបជូនថាចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២១០៦ នេះតទៅធនាគារវឌ្ឍនៈ អាស៊ីចំកាត់ នឹងធ្វើការបញ្ចុះ អត្រាការប្រាក់គណនីបញ្ញើបទបែន (Flexi Deposit) ដែលបានទទួល អត្រាការប្រាក់4% ក្នុង១ឆ្នាំដែលជា អត្រាការប្រាក់ ក្នុងកំឡុងពេលផ្សព្វផ្សាយពាណិជ្ចកម្ម។ ការបញ្ចុះអត្រាការប្រាក់នេះ នឹងធ្វើរតាមលក្ខ័ណ ដូចខាងក្រោម:

ការដាក់ប្រាក់បញ្ញើរដំបូងអត្រាការប្រាក់ដែលកំពុងទទួលបាន
(ក្នុងមួយឆ្នាំ)
អត្រាការប្រាក់ថ្មី
(ក្នុងមួយឆ្នាំ)
100 ដុល្លារអាមេរិក4.00%3.50%
5,000 ដុល្លារអាមេរិក4.00%3.50%
100,000 ដុល្លារអាមេរិក4.00%3.75%

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ផ្ដល់អទិភាពខ្ពស់ទៅលើទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។ដូច្នេះប្រសិនបើលោកអ្នកនៅតែមានបំណងចង់រក្សាអត្រាការប្រាក់ឲ្យខ្ពស់ដដែលលោកអ្នកអាចប្ដូរពីគណនីបញ្ញើបទបែន (Flexi Deposit) ដែលបានទទួលអត្រាការប្រាក់4% ក្នុង១ឆ្នាំមកប្រើគណនីបញ្ញើរមានកាលកំណត់ (Fixed Deposit) របស់យើងដោយយើងនឹងផ្ដល់ជូនដល់ លោក អ្នកនូវអត្រាការប្រាក់ជាពិសេសសំរាប់គណនីបញ្ញើរមានកាលកំណត់ រយៈពេល៦ខែ រឺ សំរាប់ គណនីបញ្ញើរមានកាលកំណត់រយៈពេល១ឆ្នាំ។

ប្រសិនបើមានចម្ថល់ និងចង់ទទួលបាននូវពត៍មានបន្ថែមអំពីសេចក្តីជូនដំណឹងនេះសូមទាក់ទង មកកាន់ប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក ឬ មកកាន់សាខាធនាគារវឌ្ឍនៈអាស៊ី ចំកាត់ដែលលោកអ្នក បើកគណនី ឬ ទំនាក់ទំនងមកផ្នែកបំរើអតិថិជន 24/7 តាមរយៈទូរស័ព្ទលេខ +855 23 225 333 ឬ ក៏ផ្ញើរអ៊ីម៉ែលមកកាន់ info(at)ababank.com

សូមលោកអ្នកទទួលនូវការគោរពអំពីយើងខ្ញុំ។