សេវាផ្ទេរតាម IME Remit ប្តូរមកជា Ria Money Transfer
24/Jun/2019

អតិថិជនជាទីគោរព!
Ria Money Transfer (Ria) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ទូទាំងពិភពលោកធំទីបី និង IME Remit (IME) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់មានទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រកាសថាក្រុមហ៊ុនទាំងពីរបានរួមបញ្ចូលគ្នាទាំងស្រុងហើយ ដើម្បីពង្រីកនូវសេវាផ្ទេរប្រាក់ទូទាំងពិភពលោកឲ្យកាន់តែទូលំទូលាយ។
ការដាក់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះ ត្រូវបានប្រតិបត្តិក្រោមឈ្មោះ Ria Money Transfer តែមួយ។ ហើយចាប់ពីថ្ងៃទី 24 មិថុនា 2019 តទៅ សេវាផ្ទេរតាម IME Remit ដែលបានផ្តល់ជូននៅសាខារបស់ ABA ទាំងអស់ នឹងត្រូវបានប្តូរឈ្មោះមកជា Ria Money Transfer ផងដែរ។
ក្នុងការបញ្ចូលគ្នារវាងសេវាទាំងពីរ អតិថិជនរបស់ធនាគារ ABA អាចផ្ញើ ឬទទួលប្រាក់បានយ៉ាងស្រួលតាមរយៈបណ្តាញផ្ញើប្រាក់របស់ Ria Money Transfer ជាង 377,000 ទីតាំងនៅក្នុង 166 ប្រទេស ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស ចិន កូរ៉េខាងត្បូង បារាំង ថៃ ម៉ាឡេស៊ី និងប្រទេសដ៏ទៃៗជាច្រើនទៀត។
ជាមួយនឹងសេវាផ្ទេរប្រាក់ Ria ដែលមានផ្តល់ជូននៅគ្រប់សាខារបស់ធនាគារ ABA ទាំងអស់ ការផ្ទេរប្រាក់មានភាពឆាប់រហ័ស ហើយការទូទាត់សាច់ប្រាក់មានលក្ខណៈរួចរាល់សម្រាប់ការមកយកនៅពេលជាមួយគ្នា ព្រមទាំងពុំមានការគិតថ្លៃសម្រាប់អ្នកមកទទួលប្រាក់បញ្ញើនេះឡើយ។
ដើម្បីស្វែងយល់បន្ថែមពីរបៀបផ្ញើ ឬទទួលប្រាក់តាមរយៈ Ria និងលក្ខខណ្ឌថ្មី សូមចូលទៅកាន់ទំព័រផ្ទេរប្រាក់តាម Ria Money Transfer ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើង!