​រីករាយ​ឆ្នាំ​ថ្មី​ 2022!

31/Dec/2021

aba new year 2022 kh

អតិថិជន​ ABA​ ជាទី​គោរព​!

​ក្នុង​ឱកាស​ចូល​ឆ្នាំ​សកល​នេះ​ យើងខ្ញុំ​នៅ​ ABA​ ក្រឡេក​មើល​ដោយ​មោទនភាព​ចំពោះ​ការ​គាំទ្រ​ដ៏​មហស្ចារ្យ​ពី​សំណាក់​អតិថិជន​ និង​ដៃគូ​ទាំងអស់​ដែល​បាន​រួម​ដំណើរ​ជាមួយ​យើង​។​ ទោះ​ឆ្លងកាត់​បញ្ហា​រោគរាតត្បាត​ ក៏​យើងខ្ញុំ​សង្ឃឹមថា​លោក​អ្នក​នៅ​តែ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុងឆ្នាំនេះ​។​ ​យើងខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ជឿ​ទុកចិត្ត​ និង​គាំទ្រ​ឥត​ងាករេ​របស់​លោក​អ្នក​នៅ​ក្នុង​ឆ្នាំ​ដែល​ពោរពេញ​ដោយ​ឧបសគ្គ​នេះ​។​

​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​ ABA​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អតិថិជន​ ​និង​ដៃគូ​ទាំងអស់​ដែល​បន្ដ​ផ្ដល់​ទំនុកចិត្ត​មក​លើ​ធនាគារ​ ABA​ រហូត​រៀង​មក​ ហើយ​យើងខ្ញុំ​រង់ចាំ​បម្រើ​លោក​អ្នក​នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត​។​

​សូម​ឆ្នាំ​ថ្មី​ នាំ​មក​នូវ​សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​ និង​ផ្លែផ្កា​ ជោគជ័យ​ ជូន​ដល់​លោក​អ្នក​ និង​ក្រុម​គ្រួសារ​។​

រីករាយ​ឆ្នាំ​ថ្មី​! ​
គោរព​ជូនពរ​ ពី​ធនាគារ​ ABA​