អបអរសាទរឆ្នាំថ្មីឆ្នាំសកល 2020!
30/Dec/2019
អតិថិជន ABA ជាទីគោរព!
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលបានផ្ដល់ការជឿទុកចិត្តមកលើសេវាធនាគារយើងខ្ញុំក្នុងរយៈពេញមួយឆ្នាំកន្លងមកនេះ។ 2019 គឺជាឆ្នាំប្រកបដោយផ្លែផ្កាជោគជ័យសម្រាប់ធនាគារ ABA ហើយយើងខ្ញុំនឹងមិនអាចសម្រេចលទ្ធផលដ៏ល្អបែបនេះបានឡើយ ប្រសិនបើគ្មានការបន្តគាំទ្ររបស់លោកអ្នក។ ការគាំទ្រជាបន្តបន្ទាប់នេះ ជាចលករជំរុញឲ្យយើងខ្ញុំប្តេជ្ញាចិត្តកាន់តែខ្ពស់បន្ថែមទៀត ក្នុងការធ្វើទំនើបកម្ម និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ប្រសើរសម្រាប់ឆ្នាំក្រោយៗទៀត។
សូមអរគុណសម្រាប់ការចាប់យក ABA ធ្វើជាធនាគារដៃគូរបស់លោកអ្នក ហើយយើងខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបម្រើ លោកអ្នកឲ្យកាន់តែប្រសើរនៅក្នុងឆ្នាំ 2020 នេះ។ សម្រាប់ឆ្នាំថ្មីនេះ យើងខ្ញុំនឹងដាក់ឲ្យដំណើរការផលិតផល និងសេវាកម្មថ្មីៗ, បន្តបើកសាខាបន្ថែម, បង្កើនគុណភាពសេវាកម្មរបស់យើងខ្ញុំ - ដើម្បីធ្វើឲ្យហិរញ្ញវត្ថុរបស់លោកអ្នកកាន់តែងាយស្រួល។
សូមឆ្នាំ 2020 នាំមកនូវសុភមង្គល វិបុលសុខគ្រប់ប្រការ និងផ្លែផ្កាជោគជ័យ ជូនដល់លោកអ្នក និងក្រុមគ្រួសារ! រីករាយឆ្នាំថ្មី!
គោរពជូនពរ
ពីធនាគារ ABA