អបអរសាទរឆ្នាំថ្មីឆ្នាំសកល 2019!
31/Dec/2018

ជូនចំពោះអតិថិជន ABA ជាទីគោរព!
នៅថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ យើងខ្ញុំសូមថ្លៃងអំណរគុណលោក/លោកស្រី ចំពោះភាពជឿជាក់ និងទំនុកចិត្តក្នុងការប្រើប្រាស់សេវាធនាគាររបស់យើងក្នុងរយៈពេញមួយឆ្នាំកន្លងមកនេះ។ បើគ្មានលោកអ្នកទេ នោះធនាគារយើងខ្ញុំ នឹងមិនអាចក្លាយជាធនាគារមួយក្នុងចំណោមធនាគារកំពូលនៅកម្ពុជាបានឡើយ ហើយការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នក បានជំរុញយើងឲ្យប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការធ្វើទំនើបកម្ម និងផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុឲ្យបានកាន់តែប្រសើរសម្រាប់ឆ្នាំខាងមុខទៀត។
សូមអរគុណចំពោះការជ្រើសរើស ABA ធ្វើជាធនាគារដៃគូររបស់លោកអ្នក ហើយយើងទន្ទឹងរងចាំបម្រើលោកអ្នកឲ្យកាន់តែល្អប្រសើរនៅក្នុងឆ្នាំ 2019។
សូមឲ្យឆ្នាំថ្មីនាំមកនូវសុភមង្គល ជោគជ័យ និងភាពរុងរឿងដល់លោកអ្នក និងគ្រួសាររបស់លោកអ្នកផងដែរ! រីករាយឆ្នាំថ្មី!
សូមថ្លែងអំណរគុណ
ពីធនាគារ ABA