អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្មាំ​សកល​ 2018

29/Dec/2017

អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្មាំ​សកល​ 2018

​ជូន​ចំពោះ​អតិថិជន​ជាទី​គោរព​៖​ ដោយ​ឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​សេវា​របស់​ធនាគារ​ ABA​ យើង​រយៈពេល​ពេញ​មួយ​ឆ្នាំ​2017​។​ ទំនុកចិត្ត​របស់​លោក​អ្នក​ផ្តល់​ជូន​យើងខ្ញុំ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ជា​រៀង​រាល់​ឆ្នាំ​។​​

ក្នុង​ឆ្នាំ​2018​ ខាង​មុខ​នេះ​យើង​សន្យា​នឹង​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​ដែល​ល្អ​បំផុត​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​តម្រូវការ​ហរិ​ញ្ញ​វត្ថុ​របស់​លោក​អ្នក​។

​​យើងខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក​អ្នក​ និង​ក្រុម​គ្រួសារ​ទទួល​បាន​ភាព​រីករាយ​ ក្នុង​ឆ្នាំ​សកល​នេះ​ និង​ទទួល​បាន​នូវ​សេចក្តីសុខ​សុភមង្គល​ និង​ភាព​រុងរឿង​គ្រប់ៗ​គ្នា​!

​ដោយ​ក្តី​គោរព​ពី​យើងខ្ញុំ​ទាំងអស់​នៃ​ធនាគារ​ ABA