សួស្តីឆ្នាំថ្មីពីធនាគារ ABA!
13/Apr/2021
អតិថិជនជាទីគោរព
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ យើងខ្ញុំឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការទុកចិត្ត និងទំនុកចិត្តក្នុងការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ។ យើងខ្ញុំសូមអរគុណចំពោះការបន្តគាំទ្រទាំងអស់ ហើយយើងខ្ញុំសូមជូនពរឲ្យអ្នកទាំងគ្នានូវឆ្នាំថ្មីពោរពេញដោយភាពចម្រុងចម្រើន និងសុខភាពល្អពេញបរិបូរណ៍!
ដោយសារការរីករាលដាលវីរុសកូវីដ ឆ្នាំនេះយើងសូមលើកទឹកចិត្តឲ្យអ្នកគ្រប់គ្នានៅផ្ទះដើម្បីសុវត្ថិភាព។ សូមជ្រាបថា សាខា ABA ទាំងអស់ត្រូវឈប់សម្រាកពីថ្ងៃទី 14–18 ខែមេសា ហើយបើកដំណើរការធម្មតាវិញនៅថ្ងៃទី 19 ខែមេសា។
លោកអ្នកនៅតែអាចចូលទៅប្រើគណនីរបស់លោកអ្នក តាមរយៈ ABA Mobile ក្នុងទូរស័ព្ទដៃ និងបណ្ដាញទីតាំងស្វ័យសេវាធនាគាររបស់យើងខ្ញុំនៅតាមសាខា និងទីតាំងស្វ័យសេវា ABA 24/7។
សូមឈប់សម្រាកដោយសុវត្ថិភាព!
សូមទទួលការគោរពពីយើងខ្ញុំ
ធនាគារ ABA