​សូម​ជូនពរ​ សិរី​សួស្ដី​ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ពី​ ABA!

12/Apr/2022

aba happy khmer new year 2022 khaba happy khmer new year 2022 kh

អតិថិជន​ ABA​ ជាទី​គោរព​! ​

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំ​នេះ​អាច​ប្រារ​ព្វ​ធ្វើ​ឡើង​ពេញលេញ​វិញ​ហើយ​។​ យើងខ្ញុំ​ សូម​ឆ្លៀតឱកាស​នេះ​ បង្ហាញ​នូវ​សេចក្ដី​សោមនស្ស​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទំនុក​ទុកចិត្ត​ និង​ការ​ជឿជាក់​របស់​លោក​អ្នក​ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ ABA​។​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ ចំពោះ​ការ​បន្ត​គាំទ្រ​ជា​បន្តបន្ទាប់​ ហើយ​យើងខ្ញុំ​ សូម​ជូនពរ​លោក​អ្នក​ ឲ្យ​ជួប​តែ​វិបុល​សុខ​គ្រប់​ប្រការ​ និង​សុខភាព​ ល្អ​បរិបូរណ៍​!

សូម​ជម្រាប​ថា​ សាខា​ ABA​ ទាំងអស់​នឹង​ឈប់​សម្រាក​ពី​ថ្ងៃ​ទី​ 14​ ដល់​ 17​ ខែមេសា​ ហើយនឹង​បើក​បម្រើសេវា​វិញ​នៅ​ថ្ងៃ​ចន្ទ​ ទី​18​ ខែមេសា​ (​លើកលែងតែ​សាខា​ ABA​ 12/7​ ដែល​នឹង​បើក​ប្រតិបត្តិការ​វិញ​នៅ​ថ្ងៃ​ទី​ 17​ ខែមេសា​)​។​ អំឡុង​ពិធីបុណ្យ​បី​ថ្ងៃនេះ​ សាខា​ AEON​ Mall​ 2​ របស់​យើងខ្ញុំ​ នៅ​បើក​សម្រាប់​សេវា​មួយ​ចំនួន​ប៉ុណ្ណោះ​ ដូច​ជា​ ការ​បើក​គណនី​សន្សំ​ និង​ដោះស្រាយ​ច​ម្ង​ល់​ផ្សេងៗ​របស់​អតិថិជន​។

​​ដើម្បី​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ដោយ​រលូន​ សូម​ប្រើ​កម្មវិធី​ ABA​ Mobile​ និង​បណ្តាញ​ទីតាំង​ស្វ័​យ​សេវា​ ដែល​មាននៅ​ក្រៅ​សាខា​នីមួយៗ​ និង​ទីតាំង​ ABA​ 24/7​ ដែល​បើក​បម្រើ​ជូន​ 24​ ម៉ោង​ លើ​ 24​ ម៉ោង​។​ ​

សូម​គោរព​ជូនពរ​លោក​អ្នក​ ឲ្យ​ប្រកប​តែ​សេចក្ដី​រីករាយ​ និង​វិបុល​សុខ​ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​! ​

ដោយ​ក្តី​គោរព​ពី
ធនាគារ​ ABA