សូមសិរីសួស្ដី ជ័យមង្គល វិបុលសុខ កើតមានដល់អតិថិជនទាំងអស់!
12/Apr/2019

អតិថិជនជាទីគោរព,
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការបន្តប្រើប្រាស់សេវាកម្មធនាគារយើងខ្ញុំ។ ការជឿទុកចិត្ត និងការគាំទ្ររបស់លោកអ្នក បានធ្វើឲ្យធនាគាររបស់យើង ក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា។
បុគ្គលិកគ្រប់ជាន់ថ្នាក់នៅធនាគារ ABA ទាំងអស់ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ កើតមានដល់លោកអ្នក និងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ!
យើងខ្ញុំមានទឹកចិត្តមោះមុតក្នុងការបន្តផ្ដល់ជូនដល់លោកអ្នកនូវសេវាធនាគារដ៏ទំនើបចុងក្រោយ ប្រកបដោយភាពងាយស្រួល ដែលធ្វើឲ្យយើងនៅតែជាដៃគូដែលអ្នកជឿទុកចិត្ត!
សួស្តីឆ្នាំថ្មី!
ដោយក្តីគោរព,
ពីធនាគារ ABA

