កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។

12/Apr/2014

កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។
កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។
កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។
កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។
កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺថ្ងៃទី ២៦-៣០ ខែវិច្ឆិកា អភិបាលខេត្ត កំពង់ស្ពឺបានរបៀបចំពិព័រណ៍ពាណិជ្ជកម្មលើកទី ២ ។ ក្នុងនាមជាធនាគារដែលឈានមុននៅប្រទេសកម្ពុជា មានភាពជាខ្លាំង ដែលចូលរួមឧបត្ថម្ភនៅក្នុងព្រឹត្តិ ការណ៏។ ក្រៅពីដើរតួជាអ្នកឧបត្ថម្ភធនាគារក៏បានរៀបចំនូវ បុគ្គលិកជំនាញរបស់ខ្លួនអោយធ្វើបទបង្ហាញនិងចែក រំលែកពីផលិតផលនិងសេវាកម្មរបស់ធនាគារទៅ ជូនប្រជាជននៅក្នុងតំបន់។ជាងនេះទៀតអ្នកចូលរួមទស្សនាពិពណ៌ទាំងអស់ បានស្គាល់ពីសេវាកម្មប្រាក់បញ្ញើ និងកម្ចីរបស់ធនាគារ ជាពិសេសសេវាកម្មកម្ចីអាជីវកម្មខ្នាតតូច ជាសេវាដែលបានកំពុងមានតំរូវការខ្ពស់បំផុតសំរាប់ ទីជនបទ។

គោលបំណងចម្បងដែលជំរុញអោយយើងចូលរួមឧបត្ថម្ភពិព័រណ៍ពាណិជ្ជកម្មខេត្តកំ ពង់ស្ពឺដោយសារធនាគារចង់នាំនូវអ្វីដែលជាបច្ចកវិទ្យារបស់ ធនាគារថ្មីៗនិងសេវាកម្មហិរញ្ញវត្ថុ របស់ធនាគារទៅចែករំលែកជូនដល់ប្រជាជនដែលបានកំពុងរស់នៅខេត្តកំពង់ស្ពឺ។លើសពីនេះទៀតការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មបានបញ្ជាក់អោយឃើញយ៉ាងច្បាស់ពីការត្រៀមខ្លួន របស់ធនាគារដើម្បីគាំទ្រដល់អាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៏វិស័យសេដ្ឋកិច្ច។

ជានិមិត្តរូបនៃការគ្រាំនិងថ្លែងអំណរគុណ ការិយាល័យអភិបាលខេត្តកំពង់ស្ពឺបានចេញលិខិតសរសើរមួយជូនធនាគារចំពោះកិច្ចសហប្រតិបត្តិការ ល្អនិងមានភាពបិនប្រសព្វក្នុងការរៀបចំស្តងរបស់ខ្លួននាឱកាសពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ជាការគោរព គណៈគ្រប់គ្រងរបស់ធនាគារសូមថ្លែងអំណរគុណដល់អ្នករៀបចំ ពិព័រណ៍ចំពោះការកោតសរសើររបស់លោកអ្នក។

អំពីពិពរណ៌ពាណិជ្ជកម្ម

ពិព័រណ៍ពាណិជ្ជកម្មលើកទី២ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

  • បង្កើតឱ្យមានបិរយាកាសពាណិជ្ជកម្មដល់ថ្នាក់មូលដ្ឋានរវាងខេត្តកំពង់ស្ពឺ ខេត្តទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសជិតខាងផងដែរ។
  • ជម្រុញវិស័យពាណិជ្ជកម្មនៅក្នុងខេត្តកំពង់ស្ពឺ។
  • បង្កើតសកម្មភាពាណិជ្ជកម្មលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៏។
  • បង្កើតអោយមានឱកាសនាំចេញ។
  • ពង្រឹង និង ពង្រីកពាណិជ្ជកម្មនៅក្នុងខេត្តអោយកាន់តែមានភាពទូលំទូលាយ។


ពិព័រណ៍ពាណិជ្ជកម្មត្រូវបានរៀបចំឡើង ដោយមន្ទីពាណិជ្ជកម្មខេត្តកំពង់ស្ពឺនិងគាំទ្រដោយអភិបាលខេត្ត។ពិពណ៌ពាណិជ្ជកម្មនេះមានក្រុមហ៊ុនចំនួន ៤៥ចូលរួម ហើយអ្នលចួលរួមទស្សនាមានប្រហែល ៥៨០០០នាក់។