ដំណោះស្រាយ​អាជីវកម្ម​ជា​ច្រើន​ប្រភេទ​ មាននៅ​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​ថ្មី​របស់​ ABA

13/Feb/2019

aba business banking 01aba business banking 01
aba business banking 02aba business banking 02
aba business banking 13aba business banking 13
aba business banking 04aba business banking 04
aba business banking 05aba business banking 05
aba business banking 06aba business banking 06

​ធនាគារ​ ABA​ ដែល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ ថ្ងៃនេះ​សូម​ប្រកាស​បើក​ដំណើរ​ការ​​ មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​ ជា​ផ្លូវការ​ និងជា​លើក​ដំបូង​របស់​ខ្លួន​ ដើម្បី​ផ្តល់​សេវា​ធនាគារ​ដែល​មានគុណ​ភាព​ជូន​ដល់​ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ក្រុមហ៊ុន​ធំៗ​ ក៏​ដូច​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ​ និង​អាជីវកម្ម​ក្នុងស្រុក​ដែល​កំពុង​ប្រតិបត្តិការ​យ៉ាង​លេចធ្លោ​នៅ​កម្ពុជា​។​

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី​មួយ​នៃ​អគារ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ភ្នំពេញ​ មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តោត​លើ​ការ​ផ្តល់​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​ដល់​អតិថិជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ នៅ​ពេល​ដែល​ពួក​គាត់​អញ្ជើញ​មក​ដល់​មជ្ឈមណ្ឌល​ផ្ទាល់​។​ មជ្ឈមណ្ឌល​ក៏​មាន​ផ្តល់​កន្លែង​ចំណតរថយន្ត​ កន្លែង​រង់ចាំ​ បញ្ជរ​បម្រើ​អតិថិជន​ ក៏​ដូច​ជា​បន្ទប់​ឯកជន​សម្រាប់​ផ្តល់​ប្រឹក្សា​មួយ​ទល់​នឹង​មួយ​ជាមួយ​បុគ្គលិក​ដែល​មាន​ជំនាញ​ធ្វើការ​ផ្ទាល់​លើ​ផ្នែក​អាជីវកម្ម​ផង​ដែរ​។​

“​យើងខ្ញុំ​មាន​មោទនភាព​ និង​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​នេះ​ ព្រោះ​វា​ជា​កន្លែង​ដែល​ម្ចាស់​អាជីវកម្ម​អាច​អាស្រ័យ​ពឹងពាក់​បាន​ក្នុង​ការ​បំពេញតម្រូវការ​ផ្នែក​ធនាគារ​ដល់​ពួក​គាត់​។​ យើងខ្ញុំ​ជឿជាក់​ថា​ វត្តមាន​របស់​មជ្ឈមណ្ឌល​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​តម្រូវការ​ផ្នែក​ទីផ្សារ​នៅ​កម្ពុជា​ និង​ ជួយ​បង្កើន​ប្រសិទ្ធភាព​ផ្នែក​បម្រើ​អតិថិជន​របស់​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​”​ លោក​ ឈ​ន​ ម៉​ង់​ឌី​ ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម​ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នេះ​។​

លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ “​ចាប់ពី​ពេល​នេះ​តទៅ​ អតិថិជន​ ABA​ ដែល​ជា​ម្ចាស់​អាជីវកម្ម​ អាច​ប្រើប្រាស់​កន្លែង​ថ្មី​នេះ​ បន្ថែម​លើ​សាខា​របស់​ធនាគារ​ដែល​មាន​ស្រាប់​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​របស់​ពួក​គេ​ និង​អាច​ចូល​ប្រើប្រាស់​ហិរញ្ញវត្ថុ​អាជីវកម្ម​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល​។​”​

នៅ​មជ្ឈមណ្ឌល​ថ្មី​នេះ​ អតិថិជន​អាច​ទទួល​បានការ​ប្រើប្រាស់​សេវា​របស់​ធនាគារ​ ABA​ យ៉ាង​សម្បូរ​បែប​ រួម​មាន​គណនី​ចរន្ត​និង​សន្សំ​,​ ការ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​និង​ក្រៅ​ស្រុក​,​ រតនាគារ​,​ ឥណទាន​និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​,​ ការ​គ្រប់គ្រង​សាច់ប្រាក់​,​ កាត​ឥណ​ពន្ធ​/​ឥណទាន​សម្រាប់​អាជីវកម្ម​,​ ទូទាត់​ផ្សេងៗ​,​ សេវា​ប្រមូលប្រាក់​និង​ការ​បង់ប្រាក់​,​ ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​សម្រាប់​អាជីវកម្ម​។​

​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​របស់​ ABA​ បើកបម្រើសេវា​ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 4​ល្ងាច​ និង​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​។​ បុគ្គលិក​ផ្នែក​ប្រឹក្សា​ និង​បេឡាករ​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​ជំនាញ​ច្បាស់លាស់​ជាង​ 20​រូប​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បម្រើ​អតិថិជន​ផ្នែក​អាជីវកម្ម​ ក៏​ដូច​ជា​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព​លើ​ដំណោះស្រាយ​សម​ស្រប​សម្រាប់​តម្រូវការ​ផ្នែក​សេវា​ធនាគារ​ពី​ ABA​។​