រីករាយជាមួយអត្រាការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីសន្សំជាប្រាក់រៀល!
12/Nov/2021

អតិថិជនជាទីគោរព!
ដើម្បីលើកកម្ពស់បន្ថែមដល់ការប្រើប្រាស់ប្រាក់រៀល និងបង្កើនភាពងាយស្រួលបន្ថែមដល់អតិថិជនយើងខ្ញុំសូមជម្រាបថា ចាប់ពីថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2021 តទៅ ធនាគារ ABA នឹងដំឡើងអត្រាការប្រាក់សម្រាប់គណនីសន្សំប្រាក់រៀលដែលបានតាមបញ្ជរ និងតាមកម្មវិធី ABA Mobile។
អត្រាការប្រាក់ថ្មីសម្រាប់ គណនីសន្សំប្រាក់រៀល មានដូចខាងក្រោម៖
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ គណនីសន្សំប្រាក់រៀល | |
| គណនីសន្សំបុគ្គល | 1.00% |
| គណនីសន្សំអាជីវកម្ម | 1.00% |
| គណនីសន្សំរដ្ឋាភិបាល | 1.25% |
សម្រាប់ចម្ងល់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរទាំងនេះ សូមទាក់ទង បុគ្គលិកទំនាក់ទំនងអតិថិជន ឬផ្ញើអ៊ីមែលទៅកាន់ info@ababank.com ឬទូរស័ព្ទទៅកាន់ផ្នែកទំនាក់ទំនងតាមរយៈលេខ 023 225 333 ដែលរង់ចាំបម្រើគ្រប់ពេលវេលា24/7។
សូមអរគុណ សម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!

