​លើកកម្ពស់​ពាណិជ្ជកម្ម​ក្នុងស្រុក​៖​ ABA​ ឧបត្ថម្ភ​ពិព័រណ៍​ផលិតផល​ខ្មែរ​ 2025​ របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (FASMEC)

18/Sep/2025

aba fasmec khaba fasmec kh
aba fasmec kh-1aba fasmec kh-1
aba fasmec kh-2aba fasmec kh-2
aba fasmec kh-3aba fasmec kh-3
aba fasmec kh-4aba fasmec kh-4

ក្នុង​កិច្ច​ប្រឹងប្រែង​លើកកម្ពស់​ផលិតផល​ជាតិ​ និង​សហគ្រិនភាព​ ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ Diamond​ Sponsor​ របស់​ពិព័រណ៍​ផលិតផល​ខ្មែរ​ 2025​ រៀបចំ​ដោយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (FASMEC)​។​

​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​11-13​ ខែកញ្ញា​ ឆ្នាំ​ 2025​ កន្លង​ទៅ​នេះ​ ការ​តាំងពិព័រណ៍​រយៈពេល​បី​ថ្ងៃនេះ​ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត​ នៅ​មជ្ឈមណ្ឌល​សាល​ស​ន្និ​បាទ​ និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ការ​តាំងពិព័រណ៍​នេះ​ មាន​ស្តង់​ និង​បញ្ជរ​ចំនួន​ប្រមាណ​ 300​ ដែល​បាន​ចូលរួម​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ រួម​មាន​ពី​អាជីវកម្ម​តូចៗ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​កំពុង​រីក​លូតលាស់​ និង​សហគ្រាស​ដែល​មាន​កិត្តិនាម​ក្នុង​ប្រទេស​ស្រាប់​។​ គំនិត​ផ្តួចផ្តើម​នេះ​ មិន​ត្រឹមតែ​បាន​បង្ហាញ​ផ្សព្វផ្សាយ​ផលិតផល​ជាតិ​ដល់​ប្រជាជន​ឲ្យ​បាន​ស្គាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ដើរតួ​ជា​វេទិកា​សម្រាប់​ការ​ពង្រីក​ទីផ្សារ​ និង​ឱកាស​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។​

​ជា​ផ្នែក​មួយ​នៃ​ការ​ឧបត្ថម្ភ​នេះ​ កូដ​ KHQR​ របស់​ ABA​ បាន​ប្រើប្រាស់​ជា​វិធី​ទូទាត់​ផ្តាច់មុខ​ នៃ​កម្មវិធី​ ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ ទូទាត់​ប្រាក់​បាន​ភ្លាមៗ​នៅ​គ្រប់​ស្តង់​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ ព្រមទាំង​ជំរុញ​ប្រតិបត្តិការ​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​។​ លើស​ពី​នេះ​ទៀត​ ធនាគារ​ក៏​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​ផ្ទាល់​ សម្រាប់​ផ្តល់​ព័ត៌មាន​បន្ថែម​ទៅ​លើ​ផលិតផល​ និង​សេវាកម្ម​ ដើម្បី​បំពេញតម្រូវការ​របស់​អាជីវករ​ និង​អាជីវកម្ម​នានា​។​

​ទៅ​ថ្ងៃ​អនាគត​ ABA​ នឹង​បន្ត​ដើរតួ​ជា​ដៃគូ​សហការ​ដែល​មាន​ទំនុកចិត្ត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ និង​សហគមន៍​អាជីវកម្ម​ក្នុងស្រុក​ ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​វា​នុ​វត្ត​ និង​ការ​ណែនាំ​បែប​យុទ្ធសាស្ត្រ​ ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​វឌ្ឍនភាព​យូរអង្វែង​។​