កើនប្រាក់បានច្រើន ជាមួយគណនីសន្សំ និងចរន្ត PLUS ABA!

16/May/2022

increased savings interest khincreased savings interest kh

អតិថិជន​ជាទី​គោរព​! ​

ក្នុង​គោលបំណង​បណ្ដុះ​ទម្លាប់​នៃ​ការ​សន្សំ​របស់​អតិថិជន​ជាមួយ​ធនាគារ​ ABA​ ឲ្យ​កាន់តែ​ប្រសើរ​ យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​ សូម​ជម្រាប​ជូន​ថា​ ចាប់ពី​ថ្ងៃ​ទី​ 16​ ខែឧសភា​ ឆ្នាំ​2022​ នេះ​តទៅ​ ធនាគារ​ ABA​ នឹង​បង្កើន​អត្រា​ការ​ប្រាក់​ សម្រាប់​រាល់​ ​គណនី​សន្សំ​ និង​ ​គណនី​ចរន្ត​ Plus ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ ទាំង​គណនី​ចាស់​ និង​គណនី​ថ្មី​។​ ជាមួយនឹង​ការ​កែប្រែ​អត្រា​ការ​ប្រាក់​នេះ​ អតិថិជន​អាច​រីករាយ​ជាមួយ​ប្រាក់​ត្រឡប់​ខ្ពស់​លើ​គណនី​សន្សំ​ និង​គណនី​ចរន្ដ​ PLUS​ របស់​ពួក​គេ​រហូត​ដល់​ 1.5%​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គណនី​ប្រាក់​រៀល​ និង​រហូត​ដល់​ 0.75%​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គណនី​ប្រាក់​ដុល្លារ​។

​អត្រា​ការ​ប្រាក់​ថ្មី​សម្រាប់​គណនី​សន្សំ​ និង​គណនី​ចរន្ដ​ PLUS​ យោង​លើ​ថ្នាក់​អត្រា​ការ​ប្រាក់​ខាងក្រោម​ ផ្អែក​តាម​សមតុល្យ​ប្រចាំ​ថ្ងៃ​៖

អត្រា​ការ​ប្រាក់​ (​ក្នុង​មួយ​ឆ្នាំ​)​ ជា​ដុល្លារ

គណនីសន្សំ
សម្រាប់បុគ្គល
គណនីសន្សំ
សម្រាប់អាជីវកម្ម
គណនីចរន្ត PLUS
សម្រាប់បុគ្គល
គណនីចរន្ត PLUS
សម្រាប់អាជីវកម្ម
សមតុល្យប្រចាំថ្ងៃ 1,000 និងក្រោមនេះ0.10%0.10%0.10%0.10%
សមតុល្យប្រចាំថ្ងៃ 10,000 និងក្រោមនេះ0.15%0.15%0.15%0.15%
សមតុល្យប្រចាំថ្ងៃ 25,000 និងក្រោមនេះ0.20%0.20%0.20%0.20%
សមតុល្យប្រចាំថ្ងៃ 50,000 និងក្រោមនេះ0.25%0.25%0.25%0.25%
សមតុល្យប្រចាំថ្ងៃ 100,000​និងក្រោមនេះ0.35%0.35%0.35%0.35%
សមតុល្យប្រចាំថ្ងៃ 500,000 និងក្រោមនេះ0.50%0.50%0.50%0.50%
សមតុល្យប្រចាំថ្ងៃ លើស 500,0000.75%0.75%0.75%0.75%

​អត្រា​ការ​ប្រាក់​ (​ក្នុង​មួយ​ឆ្នាំ​)​ ជា​ប្រាក់​រៀល​

គណនីសន្សំ
សម្រាប់បុគ្គល
គណនីសន្សំ
សម្រាប់អាជីវកម្ម
គណនីចរន្ត PLUS
សម្រាប់បុគ្គល
គណនីចរន្ត PLUS
សម្រាប់អាជីវកម្ម
សមតុល្យប្រចាំថ្ងៃ 20,000,000 និងក្រោមនេះ1.00%1.00%1.00%1.00%
សមតុល្យប្រចាំថ្ងៃ 100,000,000 និងក្រោមនេះ1.25%1.25%1.25%1.25%
សមតុល្យប្រចាំថ្ងៃ លើស 100,000,0001.50%1.50%1.50%1.50%

​រាល់​សំណួរ​ ឬ​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ​ សូម​ទាក់ទង​ទៅ​កាន់​ប្រធាន​ទំនាក់ទំនង​អតិថិជន​ ឬ​អ៊ីមែល​មក​កាន់​ info@remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​កាន់​មជ្ឈមណ្ឌល​ទំនាក់ទំនង​បាន​គ្រប់ពេលវេលា​ 24/7​ តាម​រយៈ​លេខ​ 1 800 203 203។​ ​

ចំណេញ​កាន់តែ​ច្រើន​ជាមួយ​ធនាគារ​ ABA!​