បានអត្រាការប្រាក់កាន់តែខ្ពស់ជាមួយគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់ដុល្លារ
23/May/2022

អតិថិជនជាទីគោរព!
ចាប់ពី ថ្ងៃទី 16 ខែឧសភា ឆ្នាំ2022 តទៅ ធនាគារ ABA នឹងបង្កើនអត្រាការប្រាក់នៃ គណនីបញ្ញើកាលកំណត់ជាប្រាក់ដុល្លារ ដែលបើកនៅតាមបញ្ជរ និងនៅក្នុងកម្មវិធី ABA Mobile។ ការផ្លាស់ប្ដូរនេះ នឹងផ្ដល់អត្រាការខ្ពស់រហូតដល់ 4.20% ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីនៅបញ្ជរ តាមបណ្ដាសាខា ABA និងរហូតដល់ 4.45% ក្នុងមួយឆ្នាំ សម្រាប់ការបើកនៅក្នុងកម្មវិធី ABA Mobile ដែលអ្នកអាចបើកបានយ៉ាងងាយស្រួល។
ដើម្បីបើកគណនី បញ្ញើកាលកំណត់ ក្នុង ABA Mobile អ្នកគ្រាន់តែបើកកម្មវិធី ហើយចុច បើកគណនីថ្មី។ ជ្រើសរើស គណនីបញ្ញើមានកាលកំណត់ ហើយជ្រើសរើសគណនីសន្សំជាប្រាក់រៀល ឬដុល្លារជាគណនីប្រភពសម្រាប់គណនីបញ្ញើ កាលកំណត់ថ្មីរបស់អ្នក, បញ្ចូលទឹកប្រាក់ ហើយជ្រើសរើសរយៈពេលជាការស្រេច។
អត្រាការប្រាក់ថ្មី សម្រាប់គណនីបញ្ញើកាលកំណត់បើកថ្មី និងគណនីបញ្ញើកាលកំណត់បន្តជាប្រាក់ដុល្លារទាំងអស់ នឹងមានអត្រាការប្រាក់ខ្ពស់ជាងមុន ដូចខាងក្រោម៖
គណនីបញ្ញើកាលកំណត់ជាប្រាក់ដុល្លារ ដែលបើកក្នុង ABA Mobile (ក្នុងមួយឆ្នាំ)៖
| រយៈពេល | ការប្រាក់នៅចុងគ្រា |
| 1 ខែ | 1.25% |
| 2 ខែ | 1.63% |
| 3 ខែ | 2.00% |
| 4 ខែ | 2.42% |
| 5 ខែ | 2.83% |
| 6 ខែ | 3.25% |
| 7 ខែ | 3.42% |
| 8 ខែ | 3.58% |
| 9 ខែ | 3.75% |
| 10 ខែ | 3.92% |
| 11 ខែ | 4.08% |
| 12 ខែ | 4.25% |
| 18 ខែ | 4.30% |
| 24 ខែ | 4.35% |
| 30 ខែ | 4.40% |
| 36 ខែ | 4.45% |
គណនីបញ្ញើកាលកំណត់ជាប្រាក់ដុល្លារ ដែលបើកនៅបញ្ជរ (ក្នុងមួយឆ្នាំ)៖
| រយៈពេល | ការប្រាក់នៅចុងគ្រា សម្រាប់បុគ្គល | ការប្រាក់ ប្រចាំខែ សម្រាប់បុគ្គល | ការប្រាក់នៅចុងគ្រា សម្រាប់ក្រុមហ៊ុន1 |
| 01 ខែ | 1.00% | - | 0.75% |
| 03 ខែ | 1.75% | 1.50% | 1.50% |
| 06 ខែ | 3.00% | 2.75% | 2.75% |
| 12 ខែ | 4.00% | 3.50% | 3.75% |
| 24 ខែ | 4.10% | 3.60% | 3.85% |
| 36 ខែ | 4.20% | 3.70% | 3.95% |
1 អនុវត្តផងដែរ ចំពោះគណនីបញ្ញើកាលកំណត់ជាប្រាក់ដុល្លារសម្រាប់សាជីវកម្ម ដែលបើកតាម ផ្លែតហ្វមធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម។
មិនទាន់មានគណនី ABA មែនទេ? ដោនឡូតកម្មវិធីថ្ងៃនេះ និងបើកគណនី ABA ដំបូងរបស់អ្នកដោយមិនចាំបាច់អញ្ជើញមកសាខាយើងខ្ញុំ! ដឹងបន្ថែម៖ ទីនេះ។
រាល់សំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមទាក់ទងទៅកាន់ប្រធានទំនាក់ទំនងអតិថិជន ឬអ៊ីមែលមកកាន់ info(at)ababank.com ឬទូរស័ព្ទមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងបានគ្រប់ពេលវេលា 24/7 តាមរយៈលេខ 1 800 203 203។
ចំណេញកាន់តែច្រើនជាមួយធនាគារ ABA!

