ការ​ភ្ជាប់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទៅ​ក្នុង​វិស័យ​សុខាភិបាល​ ABA​ និង​ ពេទ្យ​យើង​ ចុះ​អនុស្សរណៈ​យោគយល់​ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​

02/Jul/2025

aba mou pethyoeung khaba mou pethyoeung kh
aba mou pethyoeung kh-1aba mou pethyoeung kh-1
aba mou pethyoeung kh-2aba mou pethyoeung kh-2
aba mou pethyoeung kh-3aba mou pethyoeung kh-3
aba mou pethyoeung kh-4aba mou pethyoeung kh-4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ ពេទ្យ​យើង​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ឈានមុខ​ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ឌី​ជី​ថ​ល​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា​។

​ក្រោម​ភាព​ជា​ដៃគូ​នេះ​ ABA​ KHQR​ នឹង​ក្លាយជា​មធ្យោបាយ​ទូទាត់​ចម្បង​ នៅ​លើ​ប្រព័ន្ធ​ទូទាត់​វិក្កយបត្រ​របស់​ ពេទ្យ​យើង​ ដោយ​បម្រើ​ជូន​ដៃគូ​សេវា​សុខាភិបាល​ជា​ច្រើន​ រួម​មាន​គ្លីនិក​ មន្ទីរពេទ្យ​ និង​ឱសថស្ថាន​នានា​ទូ​ទាំង​ប្រទេស​។​

តាម​រយៈ​ការ​ភ្ជាប់​ QR​ API​ របស់​ ABA​ នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​គិតលុយ​ និង​ លើ​វិក្កយបត្រ​របស់​ គ្លីនិក​ មន្ទីរពេទ្យ​ និង​ឱសថស្ថាន​នានា​ អតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធ​ទូទាត់​កាន់តែ​រលូន​ស្រួល​ ខណៈ​ដែល​ដៃគូ​ជា​ គ្លីនិក​ មន្ទីរពេទ្យ​ និង​ឱសថស្ថាន​នានា​ ទទួល​បាន​ប្រសិទ្ធភាព​ប្រតិបត្តិការ​កាន់តែ​ប្រសើរ​ និង​សុវត្ថិភាព​ពង្រឹង​បន្ថែម​កាន់តែ​រឹង​មាំ​។

​​កាលពី​ថ្ងៃ​ទី​ 25​ ខែមិថុនា​ ឆ្នាំ​ 2025​ កន្លង​ទៅ​នេះ​ ពិធី​ចុះហត្ថលេខា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល​ធនាគារ​ ABA​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ Zhiger​ Atchabarov​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ប្រតិបត្តិការ​ នៃ​ធនាគារ​ ABA​ និង​លោកស្រី​ ប៉ុង​ លី​ម​សាន​ នាយិកា​ប្រតិបត្តិ​ និង​ស្ថាបនិក​ នៃ​ក្រុមហ៊ុន​ពេទ្យ​យើង​ ព្រមទាំង​ក្រុមការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ​។​ ​

លោក​ Zhiger​ Atchabarov​ មាន​ប្រសាសន៍​ថា​ “​ក្នុង​នាម​ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​ យើងខ្ញុំ​នៅ​ធនាគារ​ ABA​ មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​បន្ត​ពង្រីក​សេវាកម្ម​របស់​យើងខ្ញុំ​ ទៅ​កាន់​វិស័យ​សុខាភិបាល​។​ យើងខ្ញុំ​ ជឿជាក់​យ៉ាង​មុតមាំ​ថា​ តាម​រយៈ​ភាព​ជា​ដៃគូ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ចក្ខុវិស័យ​រួម​គ្នា​នេះ​ យើង​នឹង​អាច​បង្កើត​គុណ​តម្លៃ​រយៈពេល​វែង​ សម្រាប់​ស្ថាប័ន​ទាំង​ពីរ​ និង​សហ​គម​ដែល​យើង​បម្រើសេវា​ជូន​។​” ​

លោកស្រី​ ប៉ុង​ លី​ម​សាន​ ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​កិច្ចសហការ​ជាមួយ​ ABA​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ចំពោះ​វឌ្ឍនភាព​ឌី​ជី​ថ​ល​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​ការ​ទូទាត់​សេវា​សុខាភិបាល​ កាន់តែ​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​សម្រាប់​គ្រប់​គ្នា​។​ ប្រតិបត្តិ​ករ​សេវា​សុខាភិបាល​ នឹង​អស់​បារម្ភ​ចំពោះ​បញ្ហា​ទូទាត់​ខុស​ ឬ​ច្រឡំ​ នាំ​ឲ្យ​មានការ​ខាតបង់​ប្រាក់​ចំណូល​ ខណៈ​អ្នក​ទទួល​សេវា​ អាច​ទូទាត់​បែប​ឌី​ជី​ថ​ល​យ៉ាង​រលូន​។​”

សម្រាប់​ជំហាន​តទៅ​មុខ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ពេទ្យ​យើង​ នឹង​ប្តេជ្ញា​បន្ត​ពង្រឹង​កា​រត​ភ្ជាប់​នៃ​មធ្យោបាយ​ទូទាត់​ឌី​ជី​ថ​ល​ និង​សេវា​សុខាភិបាល​នៅ​កម្ពុជា​ ដោយ​បន្ត​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ សម្រាប់​សម្រាប់​ទាំង​ដៃគូ​ផ្តល់​សេវា​សុខាភិបាល​ និង​អ្នក​ទទួល​សេវា​។​

1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024។

​អំពី​ ពេទ្យ​យើង​
ពេទ្យ​យើង​ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល​ឈានមុខ​នៅ​កម្ពុជា​ ដោយ​មាន​បម្រើសេវា​ជូន​ អ្នក​ផ្តល់​សេវា​សុខាភិបាល​ និង​អប់រំ​ ជាង​ 400​ ស្ថាប័ន​ នៅ​ទូ​ទាំង​ប្រទេស​។​ យើង​មាន​បេសកកម្ម​ចម្បង​ ពោល​គឺ​ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​រំហូរ​ការងារ​សុខាភិបាល​,​ ពង្រឹង​ការ​ថែទាំ​អ្នកជំងឺ​ និង​ភ្ជាប់​ប្រព័ន្ធ​ជាមួយ​ផ្លែ​ត​ហ្វ​ម​ដែល​មាន​សុវត្ថិភាព​ អន្តរ​ប្រតិបត្តិការ​ និង​ងាយស្រួល​ប្រើប្រាស់​។