ដាក់ប្រាក់បញ្ញើកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ ស្វ័យសេវារបស់ធនាគារABA

04/Feb/2016

ដាក់ប្រាក់បញ្ញើកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ ស្វ័យសេវារបស់ធនាគារABAដាក់ប្រាក់បញ្ញើកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ ស្វ័យសេវារបស់ធនាគារABA
ដាក់ប្រាក់បញ្ញើកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ ស្វ័យសេវារបស់ធនាគារABAដាក់ប្រាក់បញ្ញើកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់ ស្វ័យសេវារបស់ធនាគារABA

ដើម្បីឆ្លើយតបតាមកំណើននៃតម្រូវការដាក់ប្រាក់ បញ្ញើនៅតាមបញ្ជរស្វ័យសេវា ធនាគារ ABA មានសេចក្តីរីករាយសូមជម្រាបជូនលោកអ្នក អំពីការបំពាក់ឧបករណ៏ម៉ាស៊ីន ដាក់ប្រាក់ Cash-in ជំនាន់ថ្មី។

តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនទាំងនេះ អតិថិជនធនាគាABAអាចធ្វើការដាក់ប្រាក់បញ្ញើ ចូលក្នុងគណនីរបស់ពួកគេ  ជាបាច់ប្រាក់ បានតែម្តងដែលធ្វើឲ្យចំណេញពេលវេលានិង ប្រកបដោយសុវត្ថិភាពខ្ពស់ដដែលរៀងរាល់ ពេលធ្វើប្រតិបត្តិការម្តងៗ ។ ចំនួនអតិបរមា នៃសាច់ប្រាក់គឺនៅតែ$5,000ក្នុងមួយ ប្រតិបត្តិការ។

បច្ចុប្បន្ន ម៉ាស៊ីន Cash-in របស់ធនាគារABA បានបំពាក់នៅក្នុងសាខាដែលពេញលេញនានា ។ ទោះបីយ៉ាងណាម៉ាស៊ីន Cash-in ជំនាន់ថ្មីទាំងនេះនឹងដាក់ជូនអតិថិជនប្រើប្រាស់នៅតាម សាខាដូចខាងក្រោម៖

  • សាខាខេត្តសៀមរាប
  • សាខាស្នាក់ការកណ្តាល (ផ្លូវព្រះសីហនុ)
  • សាខាទួលគោក
  • សាខាផ្សារធំថ្មី
  • សាខាសង់ត្រាល់
  • សាខាម៉ៅសេទុង (នឹងដាក់សម្ភោធឆាប់ៗនេះ)
  • សាខាបុរីកីឡា (នឹងដាក់សម្ភោធឆាប់ៗនេះ)

ធនាគារ តែងតែត្រួតពិនិត្យជានិច្ចរាល់ប្រតិបត្តិការដាក់ប្រាក់បញ្ញើ នៅតាមបញ្ជរនានា ហើយនឹងធ្វើការបំពាក់ម៉ាស៊ីន cash-in  ជំនាន់ថ្មីជាបន្តបន្ទាប់ឲ្យបានគ្រប់សាខាទាំងអស់។

ឆ្លៀតក្នុងឪកាសនេះ យើងសូមរំលឹកឡើងវិញដែរថា មុខងារនៃសេវាដាក់ប្រាក់24/7 ឫ ម៉ាស៊ីន Cash-in នេះអាចឲ្យអតិថិជនបញ្ចូលលុយទូរស័ព្ទ បង់វិក្កយប័ត្រ និងធ្វើការផ្ទេរប្រាក់បាន។ គ្រប់ប្រតិបត្តិការតាមម៉ាស៊ីន Cash-inនឹងបង្ហាញជានិច្ចនៅលើសមតុល្យរបស់គណនីអតិថិជន តាមរយៈអ្នកផ្តល់សេវា ឫ នៅតាមគណនីរបស់ធនាគារABA។

ម៉ាស៊ីន Cash-in របស់ABA គឺជាផ្នែកមួយនៃកញ្ចប់ពហុសេវាធនាគារដែលមានឈ្មោះថា សេវាធនាគារឆ្លាតវៃ។សេវាកម្មនេះនាំមកជូនអតិថិជនធនាគារABA នូវបទពិសោធន៏ថ្មី និង មានភាពបត់បែន ក្នុងការប្រើប្រាស់សេវាដោយខ្លួនឯងបានគ្រប់ពេល24/7 ។