ABA ឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារ

27/Aug/2024

aba ann cyling 2024 khaba ann cyling 2024 kh
aba ann cyling 2024 kh-1aba ann cyling 2024 kh-1
aba ann cyling 2024 kh-2aba ann cyling 2024 kh-2
aba ann cyling 2024 kh-3aba ann cyling 2024 kh-3

ធនាគារ ABA មានមោទនភាពបានចូលរួមជាអ្នកឧបត្ថម្ភ Gold Sponsor ក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដែលរៀបចំឡើងដោយមន្ទីរពេទ្យកុមារអង្គរ (AHC) និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC)។ ព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង កៀរគរមូលនិធិ ដើម្បីផ្តល់សេវាព្យាបាលនិងថែទាំសុខភាពដល់កុមារកម្ពុជាទូទាំងប្រទេស។

ឆ្នាំនេះក៏ជាខួបលើកទី 10 របស់ព្រឹត្តិការណ៍ជិះកង់ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី25 ខែសីហា ឆ្នាំ2024 នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុប 800 នាក់ ក្នុងនោះមានបុគ្គលិក ABA ចំនួន 50 នាក់ដែលបានចូលរួមជិះកង់ដើម្បីកុមារកម្ពុជា។

ក្នុងនាមជាដៃគូសហការគាំទ្រមន្ទីរពេទ្យកុមារអង្គរជាច្រើនគម្រោងកន្លងមក ការឧបត្ថម្ភនេះបានបង្ហាញពី សក្ខីភាពរបស់ធនាគារក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ លើការគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញគុណភាពជីវិតរបស់កុមារទាំងនោះឲ្យមានភាពប្រសើរឡើង។ មូលនិធិដែលទទួលបាននឹងជួយផ្គត់ផ្គង់ដល់ការព្យាបាល ការពិនិត្យសុខភាព និងឧបករណ៍វេជ្ជសាស្រ្តដែលត្រូវការជាចាំបាច់។

បន្ថែមពីនេះទៀត ABA ក៏ទើបបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លាអាមេរិក សម្រាប់រយៈពេល3ឆ្នាំ ដល់គម្រោង Endowment Fund ក្នុងការចូលរួមពង្រឹងសេវាសុខភាពកុមារនៅកម្ពុជាផងដែរ។

ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ធនាគារ យើងខ្ញុំប្តេជ្ញាចិត្តចូលរួមបង្កើន សុខុមាលភាពរបស់សហគមតាមរយៈការផ្តួចផ្ដើម និងកិច្ចសហការផ្សេងៗ និងដោះស្រាយតម្រូវការថែទាំសុខភាពរបស់កុមារ ធានាថាពួកគេនឹងទទួលបានការព្យាបាលដែលចាំបាច់។