លើក​ស្ទួយ​វប្បធម៌​ជាតិ​៖​ កិច្ច​ផ្សព្វផ្សាយ​របស់​ ABA​ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ឈ្នះ​ពាន​ យុទ្ធនាការ​ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ 2024

22/Aug/2024

aba branding mkt award kh

ABA​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​1 មាន​មោទនភាព​ ទទួល​បាន​ពានរង្វាន់​ យុទ្ធនាការ​ ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ 2024​ ពី​ស្ថាប័ន​ CMO​ Asia​ Awards​ ក្នុង​កិច្ចការ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​កិត្តិនាម​។​ សមិទ្ធផល​នេះ​ បាន​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ប្រកបដោយ​អានុភាព​ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ ធនាគារ​ ABA​ ដែល​រំលេច​ឲ្យ​ឃើញ​ផង​ដែរ​ពី​ការ​ស្រឡាញ់​ និង​ឲ្យ​តម្លៃ​ខ្ពស់​របស់​ ABA​ ចំពោះ​វប្បធម៌​ខ្មែរ​ ហើយ​បាន​ក្លាយជា​ច​លករ​ជំរុញ​ទឹកចិត្ត​អតិថិជន​ឲ្យ​ចូលរួម​ផ្សព្វផ្សាយ​ និង​សាទរ​ប្រពៃណី​វប្បធម៌​ជាតិ​ជាមួយ​ធនាគារ​ផង​ដែរ​។​

ABA​ បាន​ចាប់ផ្តើម​ “​យុទ្ធនាការ​បុណ្យចូលឆ្នាំ​ខ្មែរ​”​ ក្នុងឆ្នាំនេះ​ ដើម្បី​ប្រារព្ធ​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ខ្មែរ​ដ៏​ផូរផង់​។​ យុទ្ធនាការ​នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​ឌី​ជី​ថ​ល​ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​អតិថិជន​កាន់តែ​ប្រសើរ​ តាម​រយៈ​មាតិកា​មានគុណ​ភាព​ និង​គុណ​តម្លៃ​រំលេច​ដោយ​ទិដ្ឋភាព​វប្បធម៌​ប្រពៃណី​ជាតិ​ ក៏​ដូច​ជា​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​បម្រើសេវា​ដែល​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អតិថិជន​។​

​ការ​ផ្សព្វផ្សាយ​អំពី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ក្នុង​ ABA​ Mobile

​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ABA​ Mobile​ ជាមួយ​កំណែ​ 5.0​ ចុង​ក្រោយ​បំផុត​ បាន​ណែនាំ​នូវ​ម៉ូ​ដ​រចនា​ Khmer​ New​ Year​ ថ្មី​ដំបូង​គេ​តែ​មួយ​គត់​ ដែល​មិន​មាននៅ​លើ​អេប​ដទៃ​ ដោយ​រំលេច​តម្លៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​ ផ្ទៃ​ភ្លឺ​ និង​ផ្ទៃ​ងងឹត​។​ ប៊ូ​តុង​នីមួយៗ​របស់​អេប​ ក៏​ត្រូវ​បាន​រចនា​ឡើង​ដោយ​រំលេច​ មរតក​វប្បធម៌​សម្បូរ​បែប​របស់​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ ដែល​បន្ថែម​សោ​ភ​ណ​សម្ផស្ស​យ៉ាង​ល្អ​ប្រណីត​។​

​ជា​លទ្ធផល​ យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​អតិថិជន​ជាង​ 1​ លាន​នាក់​ បាន​ជ្រើស​យក​ម៉ូ​ដ​រចនា​បុណ្យចូលឆ្នាំ​មក​ប្រើប្រាស់​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​រួម​បញ្ចូល​គ្នា​ រវាង​បច្ចេកវិទ្យា​ និង​វប្បធម៌​ប្រពៃណី​។​ តាម​រយៈ​ការ​ជំរុញ​បទ​ពិសោធ​ចម្រុះ​រសជាតិ​នេះ​ អតិថិជន​ ABA​ អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ផង​ និង​ចូលរួម​ជា​ចំណែក​លើក​ស្ទួយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ផង​ ដែល​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ទាក់ទាញ​ឲ្យ​មានការ​ចូលរួម​ពី​ណា​ក់​អតិថិជន​ ជាមួយ​ការ​ប្រើប្រាស់​សេវា​ពោរពេញ​ដោយ​ការ​ស្រឡាញ់​ពេញចិត្ត​។​

​ចំនួន​ប្រតិបត្តិការ​ក្នុង​ ផ្នែក​សេវាកម្ម​ របស់​អេប​ ABA​ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ អតិថិជន​មិន​ត្រឹមតែ​ចូលរួម​ប្រើប្រាស់​ម៉ូ​ដ​រចនា​ថ្មី​ប៉ុណ្ណោះ​ទេ​ ពួក​គាត់​ថែម​ទាំង​ប្រើប្រាស់​សេវា​ធនាគារ​របស់​ខ្លួន​កាន់តែ​ញឹកញាប់​ជាង​មុន​ផង​ដែរ​។​ ការ​ប្រើប្រាស់​កាន់តែ​សកម្ម​នេះ​ ក៏​នាំ​ឲ្យ​មាន​កំណើន​ប្រាក់​ចំណូល​សម្រាប់​អាជីវកម្ម​ និង​កំណើន​ប្រតិបត្តិការ​ដល់​ធនាគារ​ផង​ដែរ​។​

​ការ​ផ្សព្វផ្សាយ​អំពី​ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ លើ​បណ្តាញ​សង្គម​

ABA​ ក៏​បាន​បង្កើត​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដ៏​ទូលំទូលាយ​ ដោយ​បញ្ចេញ​មាតិកា​ទាក់ទាញ​ជា​ច្រើន​ដូច​ជា​ រូបភាព​ វី​ដេ​អូ​ និង​ភាពយន្ត​ខ្លី​ ដែល​រំលេច​នូវ​ទំនៀមទម្លាប់​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ក្នុង​អេប​ ABA​ Mobile​។​ យុទ្ធនាការ​នេះ​ក៏​បាន​ចូលរួម​ចំណែក​ដោយ​ សិល្បករ​ សិល្បការ​នី​ បុគ្គល​និមិត្តរូប​វប្បធម៌​ប្រពៃណី​ និង​អ្នក​បណ្ដាញ​សង្គម​ឆ្នើមៗ​ជា​ច្រើន​រូប​នៅ​ក្នុង​ប្រទេស​ ដើម្បី​បង្កើត​មាតិកា​គួរ​ល្អៗ​ពេញ​ដោយ​គុណ​តម្លៃ​ និង​បណ្តុះ​គំនិត​រូ​ម​គ្នា​ជា​សហគមន៍​តែ​មួយ​។​

​ជាមួយ​គ្នា​នេះ​ ក៏​មានការ​ទស្សនា​ភាពយន្ត​ខ្លី​របស់​ ABA​ រហូត​ដល់​ជាង​ 1​ លាន​ដង​ និង​ចូលរួម​ចែករំលែក​បន្ត​ចំនួន​ជាង​ 10,000​ ដង​ ក្នុង​រយៈពេល​មិន​ដល់​ 24​ ម៉ោង​ផង​ដោយ​មិន​មានការ​ប៊ូ​ស​ ដែល​នេះ​បង្ហាញ​ពី​ជោគជ័យ​ដ៏​ធំ​របស់​យុទ្ធនាការ​។​

​ការ​ទទួល​បាន​ពានរង្វាន់​ឆ្នើម​ពី​ស្ថាប័ន​ CMO​ Asia​ Awards​ នេះ​ ឆ្លុះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ប្រតិបត្តិ​ប្រកបដោយ​ឧត្តមភាព​ ការ​ដាក់​បញ្ចូល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ទៅ​ក្នុង​កិច្ចការ​ទីផ្សារ​ ផ្សព្វផ្សាយ​កិត្តិនាម​ និង​ធានា​បាន​នូវ​ការ​ស្រឡាញ់​ពេញចិត្ត​ពី​សំណាក់​អតិថិជន​៕

1ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​ 2021-2023​ ។