​ធនាគារ​ ABA​ ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ ដើម្បី​ការពារ​អតិថិជន​ពី​មេរោគ​ COVID-19

20/Mar/2020

covid-19 3covid-19 3

​អតិថិជន​ជាទី​គោរព​​ធនាគារ​ ABA​ យកចិត្តទុកដាក់​ពី​សុខភាព​របស់​អតិថិជន​ ហើយ​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ប្រឆាំង​នឹង​មេរោគ​ COVID-19​ នៅ​តាម​សាខា​ និង​ការិយាល័យ​នានា​របស់​ធនាគារ​ ABA​ ។​

​បុគ្គលិក​របស់​យើង​ទាំងអស់​ត្រូវ​បាន​វាស់​កម្តៅ​ រៀង​រាល់​ព្រឹក​មុន​ពេល​ពួក​គេ​ចាប់ផ្តើម​បម្រើ​អតិថិជន​។​ យើងខ្ញុំ​ក៏​ចាប់ផ្តើម​វាស់​កម្តៅ​របស់​អតិថិជន​ទាំងអស់​ផង​ដែរ​ ហើយ​ប្រសិនបើ​អតិថិជន​មាន​កម្តៅ​លើស​ពី​ 38℃​ យើងខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​សាខា​ឡើយ​។​​

​លើស​ពី​នេះ​ យើងខ្ញុំ​កម្ចាត់​មេរោគ​ជា​ប្រចាំ​នៅ​តាម​ដៃ​ទ្វារ​ បញ្ជរ​ ប៊ូ​តុង​ចុច​និង​អេ​ក្រង់​ ATM​ តុ​ កៅអី​ ហើយ​មាន​ដប​អាកុល​បាញ់​កម្ចាត់​មេរោគ​សម្រាប់​អតិថិជន​នៅ​តាម​ច្រក​ទ្វារ​ចូល​សាខា​ និង​កន្លែង​ស្វ័​យ​សេវា​។​ វិធានការ​សុវត្ថិភាព​ទាំងនេះ​សំខាន់​សម្រាប់​ធានា​នូវ​បរិស្ថាន​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​គ្រប់​រូប​ ហើយ​យើង​នឹង​កែសម្រួល​នៅ​ពេល​ស្ថានភាព​ប្រសើរ​ឡើង​វិញ​ ប្រសិនបើ​ចាំបាច់​នោះ​។​

​ប្រសិនបើ​អ្នក​មិន​ស្រួលខ្លួន​ និង​មាន​ក្តៅខ្លួន​ ឡើងក​ម្តៅ​ ក្អក​ ឬ​ពិបាក​ដកដង្ហើម​ សូម​ស្វែងរក​ការ​ប្រឹក្សា​សុខភាព​ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ​ 115​ របស់​ក្រសួងសុខាភិបាល​។​

ទាំងអស់​គ្នា​ យើង​អាច​បញ្ឈប់​ការ​រីក​រាលដាល​នៃ​មេរោគ​ និង​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​។​