សញ្ញា​បណ្ណ​សាជីវកម្ម​​ ABA នឹង​បោះផ្សាយ​ជា​សាធារណៈ

31/05/2019

សញ្ញា​បណ្ណ​សាជីវកម្ម​​ ABA នឹង​បោះផ្សាយ​ជា​សាធារណៈ

​ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank)​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ធនាគារ​ទទួល​បានការ​អនុម័ត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​រៀប​ចំការ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ខ្លួន​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​។​​

ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មាន ដើម្បីស្នើសុំការអនុម័តយល់ព្រមក្នុងការបោះផ្សាយ នេះពីគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់ នីតិវិធីបន្តទៀត។ យើងរំពឹងថាសញ្ញាបណ្ណនេះ នឹង ត្រូវចុះបញ្ជីលក់នៅលើផ្សារមូលបត្រកម្ពុជា (CSX)។

​ទឹកប្រាក់​ បាន​ពី​ការ​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​ នឹង​ត្រូវ​យក​មក​ប្រើ​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ ក៏​ដូច​ជា​ការ​បង្កើន​ចំនួន​ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​ ដែល​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​បំផុត​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​រួម​មាន​សហគ្រិន​ស្ត្រី​នៅ​​កម្ពុជា​ផង​ដែរ​​។​

​​ក្រុមហ៊ុន​ អេស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ (SBI​ Royal​ Securities)​ គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​តែ​មួយ​គត់​ សម្រាប់​ការ​បោះផ្សាយ​នេះ​។

អំពី​ធនាគារ​ ABA៖
ធនាគារ​ ABA​ គឺជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 1996​។​ មក​ដល់​ពេល​នេះ​ ធនាគារ​ ABA​ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ និង​ដំណោះស្រាយ​ផ្នែក​ធនាគារ​ឌី​ជី​ថ​ល​យ៉ាង​ពេញលេញ​ជូន​ដល់​អតិថិជន​ រួម​ទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម​ អាជីវកម្មខ្នាត​តូចបំផុត​ និង​បុគ្គល​ជាដើម​។​
គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​ 31​ ឧសភា​ 2019​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ 3.36​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​ឆ្នាំ​ 2017​ ធនាគារ​ ABA​ បាន​ទទួល​ចំណាត់ថ្នាក់​ឥណទាន​កម្រិត​ “B”​ ពី​ Standard​ and​ Poor’s​ (S&P)​ Global​ Ratings​។​ ហើយ​ក្នុង​ឆ្នាំ​ 2018​ S&P​ បាន​អះអាង​ជា​ថ្មី​នូវ​ចំណាត់​ឥណទាន​នេះ​ជាមួយនឹង​ទស្សន​វិ​ស្ស័​យ​ “​វិជ្ជមាន​”​។​
ធនាគារ​ ABA​ ក៏​បាន​ទទួល​ពានរង្វាន់​ “​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា​”​ ពី​ឆ្នាំ​ 2015​ ដល់​ឆ្នាំ​ 2019​ ពី​ទស្សនាវដ្ដី​ធំៗ​ដូច​ជា​ The​ Banker,​ Euromoney​ និង​ Global​ Finance​។
ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ Quebec​ ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​។

អំពី​ SBI​ Royal​ Securities​៖
SBI​ Royal​ Securities​ គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​ជូន​នូវ​សេវា​វិនិយោគ​គ្រប់​បែប​ រួម​មាន​ ការ​ធានា​ទិញ​មូល​ប​ត្រ​ ការ​ប្រឹក្សា​យោបល់​ ការ​រួម​បញ្ចូល​គ្នា​ និង​ការ​ទិញ​ក្រុមហ៊ុន​ និង​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ផង​ដែរ​។​ នៅ​ក្នុង​ឆ្នាំ​ 2018​ ក្រុមហ៊ុន​ SBI​ Royal​ Securities​ ត្រូវ​បាន​ទទួលស្គាល់​ជា​ “Best​ Corporate​ and​ Investment​ Bank”​ ដោយ​ Asiamoney​ magazine​​។​
បង្កើត​ឡើង​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១០​ SBI​ Royal​ Securities​ ជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន​ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពេញលេញ​ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ ដើម្បី​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ​។​
SBI​ Royal​ Securities​ បាន​បំពេញ​នូវ​ប្រតិបត្តិការ​ជា​ច្រើន​ដែល​រួម​មាន​ IPO​ of​ the​ Port​ of​ Sihanoukville​ (CSX​ listing:​ PAS),​ the​ IPO​ of​ Phnom​ Penh​ Special​ Economic​ Zone​ (CSX​ listing:​ PPSP),​ និង​ សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា​ ដែល​បោះផ្សាយ​ហត្ថា​កសិករ​លីមីត​ធី​ត​ (SX​ listing:​ HKL21A)​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖

​លោក​ សេង​ ចាន់​ធឿ​ន
​នាយក​គ្រប់គ្រង​
​នាយក​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម​
​ក្រុមហ៊ុន​ អេស​ ប៊ី​ អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ ភី​អិ​ល​ស៊ី​
​ទូរស័ព្ទ​៖​ +855​ 23​ 999​ 595​
​ទូរស័ព្ទ​ដៃ​៖​ +855​ 16​ 925​ 259​ /​ +855​ 77​ 333​ 629​
​អ៊ីមែល​៖​ tseng(at)sbiroyal.com​
វិ​ប​សាយ​៖​ www.sbiroyal.com

Mr.​ Zhiger​ Atchabarov
នាយក​ប្រតិបត្តិការ​អន្តរជាតិ​
​ធនាគារ​ ABA​
​ទូរស័ព្ទ​៖​ +855​ 98​ 203​ 512​
​ទូរស័ព្ទ​ដៃ​៖​ +855​ 98​ 630​ 168​
អ៊ីមែល៖​ zhiger(at)ababank.com
​វិ​ប​សាយ​៖​ www.ababank.com