ធនាគារ ABA បន្តការគាំទ្រការអប់រំ និងសិល្បៈ
17/Oct/2017
ដើម្បីពង្រឹងការគាំទ្រការអប់រំសម្រាប់យុវជនកម្ពុជា និងដោយយោងតាមគោលការណ៍កិច្ចការងារជួយសង្គម (CSR) ធនាគារ ABA បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ដ៏សំខាន់ធំៗចំនួនពីរកាលពីចុងសប្តាហ៍កន្លងទៅនេះក្នុងទីក្រុងភ្នំពេញ។
កាលពីថ្ងៃទី14 ខែតុលា ឆ្នាំ 2017 ធនាគារ ABA បានចូលរួមឧបត្ថម្ភសិក្ខាសិលាស្តីពីការជ្រើសរើសជំនាញ និងអាជីពដែលរៀបចំឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការអន្តរជាតិ (JICA)។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន (CJCC)។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងផ្តល់ជាយាន និងមធ្យោបាយដែលជាដំណោះស្រាយជូនដល់សិស្ស និស្សិតថ្មីដែលទើបតែបញ្ជប់ការសិក្សា ពីព្រោះថាការជ្រើសរើសជំនាញមានឥទ្ធិពលយ៉ាងខ្លាំងចំពោះការជ្រើសរើសអាជីពនៅពេលដែលសិស្សរៀនចប់។ សិក្ខាសាលានេះទទួលបានអ្នកចូលរួមសរុប 309នាក់ ដែលរួមមានសិស្ស, និស្សិត, អ្នកស្វែងរកការងារ, វាគ្មិនកិត្តិយស, អ្នកតំណាងពី JICA, និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា(MoEYS)។
លោក អ៊ឹម កុច ទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “យុវជនដែលស្វែងរកការងារជាលើកដំបូង តែងតែជួបប្រទះឧបសគ្គ ជាច្រើនក្នុងការជ្រើសរើសអាជីពដែលត្រឹមត្រូវ ពីព្រោះពួកគេមិនមានព័ត៌មានគ្រប់គ្រាន់ពេលដែលជ្រើសរើសជំនាញក្នុងសាកលវិទ្យាល័យ។ ដូច្នេះ សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងការទទួល ដំណឹងនានា, បទពិសោធ, និងមាគា៍ពីវាគ្មិនរបស់យើងដែលផ្តល់ជាដំបូន្មានដល់ សិស្ស និស្សិតរបស់យើងក្នុងការជ្រើសរើសជំនាញសិក្សា។ សិក្ខាសាលាបែបនេះក៏ស្របនឹងគោលការណ៍អប់រំថ្នាក់ជាតិរបស់យើង។ យើងគួរតែមានសិក្ខាសាលាបែបនេះជាច្រើនទៀតជាពិសេសតាមបណ្តាខេត្តនានា។”
កាលពីថ្ងៃទី 15 ខែតុលា ឆ្នាំ 2017 ធនាគារ ABA ជាម្ចាស់ឧបត្ថម្ភកញ្ចប់ផ្លាទីនៀមសម្រាប់ការប្រកួតស្នាដៃសិល្បៈលើកទី5 ដែលរៀបចំដោយ Global Art Cambodia។ កម្មវិធីប្រកួតដែលមានរយៈពេលមួយថ្ងៃពេញនេះ បានប្រព្រឹត្តឡើងនៅក្នុងសណ្ឋារគារ ហ៊ីម៉ាវ៉ារី ដែលមានសិស្សានុសិស្ស និងក្រុមគ្រួសារចូលរួមសរុបប្រមាណ 300នាក់។ សិស្សដែលចូលរួមមានអាយុចាប់ពី 4 ដល់ 18 ឆ្នាំដែលប្រកួតក្រោម ប្រធានបទ “ទីក្រុងក្នុងក្តីស្រមៃរបស់ខ្ញុំ”។ ដោយជាម្ចាស់ឧបត្ថម្ភកញ្ចប់ផ្លាទីនៀម ធនាគារ ABA ឧបត្ថម្ភ សំបុត្រយន្តហោះសម្រាប់អ្នកឈ្នះក្នុងប្រភេទអាយុទាំងបីក្រុម។
លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយណាស់ក្នុងការគាំទ្រសិល្បករវ័យក្មេងទាំងនេះ ដើម្បីជួយឲ្យពួកគេមានគំនិតច្នៃប្រឌិត និងការស្រមៃខ្ពស់។ ការប្រកួតនេះជំរុញឲ្យក្មេងៗបង្កើនទំនុកចិត្ត និងរៀបចំខ្លួនពួកគេសម្រាប់ការប្រកួតថ្នាក់អន្តរជាតិទៀតផង។”
ការប្រកួតនេះចែកចេញជាបីក្រុមតាមប្រភេទអាយុនៃអ្នកចូលរួម។ អ្នកឈ្នះក្នុងក្រុមនីមួយៗទទួលបានសំបុត្រយន្តហោះ, ពានជ័យលាភី, បណ្ណសរសើរ, កាដូ, និងរង្វាន់លួងទឹកចិត្តសម្រាប់អ្នកចូលរួម និងសម្រាប់អ្នកជាប់លេខរៀងបន្ទាប់។ ឈ្មោះអ្នកឈ្នះពីការប្រកួត The Global Art បានទៅលើឈ្មោះ ជាលក្សី (អាយុ 6 ឆ្នាំ), តាំង ហ្គេចជូ (អាយុ 9ឆ្នាំ) និង វណ្ណារ៉េត ធារដ្ឋ (អាយុ 13 ឆ្នាំ)។ ម្ចាស់ជ័យលាភីទាំងបីរូប នឹងតំណាងប្រទេសកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) នៅថ្ងៃទី3 ខែធ្នូ ឆ្នាំ2017 ដោយធ្វើការប្រកួតរួមជាមួយសិស្សមកពីបណ្ដា 17 ប្រទេសផ្សេងទៀត។
អំពី Global Art Cambodia
Global Art Cambodia គឺជាសាលាមានស្តង់ដាកម្រិតទីមួយក្នុងប្រទេសកម្ពុជាដែលផ្តល់កម្មវិធីបណ្តុះសិល្បៈសម្រាប់សិស្សានុសិស្ស។ យើងនៅទីនេះ ដើម្បីលើកទឹកចិត្តឲ្យក្មេងៗមានការច្នៃប្រឌិតដោយយកសិល្បៈច្របាច់បញ្ជូលក្នុងជីវិត។ Global Art Cambodia មានគោលបំណងជួយដល់អ្នករៀនអភិវឌ្ឍ និងធ្វើឲ្យរីកចម្រើនប្រកបដោយភាពច្នៃប្រឌិតក្នុងបរិយាកាសជំរុញលើកទឹកចិត្តខ្ពស់បំផុត។








