អបអរសាទរដល់អ្នកឈ្នះក្នុងកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ ពី MoneyGram ជុំទី២!
30/May/2018
យើងខ្ញុំមានក្ដីរីករាយ ក្នុងការប្រកាសឈ្មោះអ្នកឈ្នះក្នុងកម្មវិធី ផ្ទេរប្រាក់ឈ្នះរង្វាន់ ពី MoneyGram របស់ ABA ជុំទី២! ក្នុងជុំទី២នេះ យើងទទួលបានអ្នកចូលរួមប្រមាណ ៤០០០នាក់ ពីទូទាំងប្រទេស ហើយបានចាប់រង្វាន់រកអ្នកមានសំណាងចំនួន ១០០នាក់ផងដែរ។
ម៉ូតូហុងដា Dream ១គ្រឿង, ទូរស័ព្ទ iPhone 8 ២គ្រឿង, និងទូទឹកកកធំ ទ្វារពីរជាន់ ចំណុះ ២៣០លីត្រ ១គ្រឿង ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ធំទាំង៥នាក់ ហើយអ្នកឈ្នះរង្វាន់ផ្សេងទៀត ទទួលបានរង្វាន់ដូចជា៖ ទូរទស្សន៍ LED 40អ៊ីញ, ម៉ៃក្រូវ៉េវ, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាំងដាំបាយអគ្គិសនី, មួកសុវត្ថិភាព ABA, និងអាវភ្លៀង ABA។
បញ្ជីឈ្មោះនៃអ្នកឈ្នះរង្វាន់ក្នុងជុំទី២នេះទាំងអស់មាននៅ ត្រង់នេះ។
អបអរសាទរដល់អ្នកឈ្នះ!
នៅមិនទាន់បានចូលរួម? រួសរាន់ឡើង! លោកអ្នកនៅតែអាចក្លាយជាអ្នកឈ្នះបាន តាមរយៈការចូលរួមការចាប់រង្វាន់ជុំចុងក្រោយរបស់យើង។ ដោយគ្រាន់តែ “ផ្ញើ” ឬ “ទទួលប្រាក់” ចំនួន ៦០០ដុល្លារក្នុងមួយលើក ដោយប្រើសេវាផ្ទេរប្រាក់ MoneyGram នៅតាមសាខាណាមួយរបស់ធនាគារ ABA។ លោកអ្នកប្រើសេវាផ្ទេរប្រាក់ MoneyGram នៅ ABA កាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន!
លទ្ធផលចាប់រង្វាន់ជុំចុងក្រោយ នឹងប្រកាសនៅចុងខែកក្កដា។ សូមរង់ចាំតាមដានទាំងអស់គ្នា!