​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ពី​ប្រូ​ម៉ូ​សិន​ “​ឈ្នះ​ទឹកប្រាក់​ត្រលប់​ 100%​ ជាមួយ​ ABA​ PAY​ នៅ​លើ​ AEON​ Online​ App”

17/Jan/2023

ABA AEON Online 100 percent ann dt khABA AEON Online 100 percent ann dt kh

ABA​ សូម​ចូលរួម​អបអរ​ដល់​អ្នក​ឈ្នះ​ទាំងអស់​ ពី​ប្រូ​ម៉ូ​សិន​ “​ឈ្នះ​ទឹកប្រាក់​ត្រលប់​ 100%​ ជាមួយ​ ABA​ PAY​ នៅ​លើ​ AEON​ Online​ App”​ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​2022​។​ ​

អតិថិជន​ចំនួន​មួយ​រយ​នាក់​ ត្រូវ​បាន​ជ្រើសរើស​ អំឡុង​ពេល​ទិញ​ឥ​វ៉ា​ន់​នៅ​លើ​កម្មវិធី​ AEON​ Online​ App​ ដោយ​ចំណាយ​ចាប់ពី​ $15​ ក្នុង​មួយ​វិក្កយបត្រ​ ហើយ​ទូទាត់​តាម​ ABA​ Pay​។​ អ្នក​ឈ្មះ​ម្នាក់ៗ​ ទទួល​បាន​ប្រាក់​ត្រលប់​ 100%​ លើ​ប្រតិបត្តិការ​ដែល​ចាយ​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ បន្ទាប់​ពី​ 10​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​ ​

សូម​អបអរសាទរ​ ដល់​អ្នក​ឈ្នះ​ទាំងអស់​ ដែល​បាន​ប្រើប្រាស់​ ABA​ Mobile​ ជា​ជម្រើស​ទូទាត់​ប្រាក់​ដែល​ងាយស្រួល​ និង​សុវត្ថិភាព​ និង​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ប្រើប្រាស់​សេវា​ ABA​។​ ​

សូម​បន្ដ​ទទួលយក​ភាព​ងាយស្រួល​នៃ​ផលិតផល​ និង​សេវាកម្ម​ ABA​ ហើយ​ចូល​ទៅ​ ទំព័រ​ប្រូ​ម៉ូ​សិន​ សម្រាប់​ការ​ផ្ដល់​ជូន​ និង​ប្រូ​ម៉ូ​សិន​ថ្មីៗ​ពី​ ABA​។​ ​

មិន​ទាន់​មាន​គណនី​ ABA​ មែន​ទេ​?​ ដោ​ន​ឡូត​ កម្មវិធី​ ABA​ Mobile​ ហើយ​បើក​ គណនី​រហ័ស​ ឥឡូវ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​)​។​