អបអរសាទរដល់អ្នកឈ្នះនៃប្រូម៉ូសិន “បានប្រាក់ត្រលប់ និង ឈ្នះទូរស័ព្ទ iPhone 14 Pro Max ជាមួយ ABA KHQR នៅ AEON Cambodia”
24/Nov/2022
ABA មានសេចក្តីសោមនស្សរីករាយ សូមប្រកាស និងអបអរសាទរដល់អ្នកឈ្នះរង្វាន់ពីប្រូម៉ូសិន “បានប្រាក់ត្រលប់ 20 ដុល្លារ និង ឈ្នះទូរស័ព្ទ iPhone 14 Pro Max ជាមួយ ABA KHQR នៅ AEON Cambodia” ដែលបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី 09 ខែវិច្ឆិកា ឆ្នាំ 2022។
អតិថិជន 1 រូប បានឈ្នះទូរស័ព្ទ iPhone 14 Pro Max សម្រាប់ការទូទាត់តាម ABA KHQR ក្នុងការចាយចាប់ពី 100 ដុល្លារក្នុងមួយវិក្កយបត្រ នៅអ៊ីអនម៉លភ្នំពេញ ឬអ៊ីអនសែនសុខ អំឡុងពេលប្រូម៉ូសិន។
អតិថិជន 1,000 រូប ផ្សេងទៀត ដែលបានចាយតាម ABA KHQR ចាប់ពី 30 ដុល្លារ, 50 ដុល្លារ និង 100 ដុល្លារក្នុងមួយវិក្កយបត្រ នៅ AEON Cambodia ទទួលបានប្រាក់ត្រលប់ដល់ទៅ 5 ដុល្លារ, 10 ដុល្លារ និង 20 ដុល្លារអំឡុងពេលដប់ (10) ថ្ងៃធ្វើការ ក្រោយពីប្រូម៉ូសិនបានបញ្ចប់ ។
សូមអបអរសាទរដល់អ្នកឈ្នះ ទាំងអស់ដែលបានជ្រើសរើសការទូទាត់ជាមួយ ABA KHQR និងសូមអរគុណដល់អតិថិជនទាំងអស់ដែលបានប្រើប្រាស់សេវា ABA។
សូមបន្ដទទួលយកភាពងាយស្រួលនៃផលិតផល និងសេវាកម្ម ABA ហើយចូលទៅ ទំព័រប្រូម៉ូសិន យើងខ្ញុំ សម្រាប់ការផ្ដល់ជូន និងប្រូម៉ូសិនថ្មីៗពី ABA។
មិនទាន់មានគណនី ABA មែនទេ? ដោនឡូត កម្មវិធី ABA Mobile ហើយបើក គណនីរហ័ស ឥឡូវ (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ)។





