សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ iPhone Xs Max ជុំទីមួយពីការប្រើប្រាស់ ABA PAY
10/Sep/2019
កម្មវិធីប្រូម៉ូសិន “ស្គែនទូទាត់ដោយប្រើ ABA Mobile” ជុំទីមួយ បានបញ្ជប់ទៅយ៉ាងជោគជ័យ ហើយយើងរីករាយ សូមប្រកាសអ្នកឈ្នះរង្វាន់ពីរនាក់ គឺ លោក សៀ សិទ្ធតារា និង លោក ឃី សុភា ដែលបានធ្វើប្រតិបត្តិការបង់ប្រាក់ជាមួយមុខងារ ស្គែនកូដ QR របស់ ABA Mobile បានចំនួនច្រើនជាងគេ ចាប់ពីថ្ងៃទី 29 ខែ កក្កដា ដល់ថ្ងៃទី 29 ខែ សីហា ឆ្នាំ 2019។
សូមអបអរសាទរដល់ សៀ សិទ្ធតារា និង ឃី សុភា ដែលបានក្លាយជាអ្នកឈ្នះ!
យើងក៏សូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងវគ្គប្រូម៉ូសិនជុំទីមួយនេះ។ មិនបានឈ្នះទេមែនទេ? មិនទាន់យឺតពេលទេ! កម្មវិធីប្រូម៉ូសិនពិសេសនេះ នៅសល់ពីរជុំទៀត ដែលកំពុងដំណើរការ។ សូមបន្តប្រើប្រាស់ ABA Mobile ដើម្បីទូទាត់ប្រាក់សម្រាប់ការទិញរបស់អ្នកចាប់ពីពេលនេះតទៅ ដើម្បីមានឱកាសក្លាយជាអ្នកឈ្នះបន្ទាប់។



