សេចក្ដីបញ្ជាក់ជុំវិញចំណែកភាគហ៊ុនធនាគារ ABA
16/Oct/2019

ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (“ធនាគារ ABA” ឬ “ធនាគារ”) សូមធ្វើសេចក្ដីបញ្ជាក់ជុំវិញ ទិន្នន័យដែលបានផ្ដល់ជូននៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រោមចំណងជើងថា “ធនាគារជាតិកាណាដាទិញយកចំណែកភាគហ៊ុន 10% ដែលនៅសល់ក្នុងធនាគារ ABA” ចុះថ្ងៃទី4 តុលា 2019 ស្ដីអំពីចំណែកភាគហ៊ុនរបស់ធនាគារ។
យោងតាមវិសោធនកម្មលក្ខន្តិកៈរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ដោយមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2019 ធនាគារជាតិកាណាដា បានទិញភាគហ៊ុនចំនួន 16,499 ហ៊ុន ពីលោក Damir Karassayev ហើយជាលទ្ធផល បានបង្កើនចំណែកភាគហ៊ុនរបស់ខ្លួនក្នុងធនាគារ ABA ដល់ 214,999 ហ៊ុន ដែលស្មើនឹងការកាន់កាប់ជាកម្មសិទ្ធិ 99.99%។ បច្ចុប្បន្ននេះ លោក Damir Karassayev នៅសល់ភាគហ៊ុនក្នុងដៃចំនួន 1 ហ៊ុន ស្នើនឹង 0.01%។
សេចក្ដីប្រកាសកាលពីប៉ុន្មានថ្ងៃមុន ស្ដីពីលទ្ធផលនៃលទ្ធកម្ម ឈានដល់ការកាន់កាប់ភាគហ៊ុន 100% ពីសំណាក់ធនាគារជាតិកាណាដាក្នុងធនាគារ ABA គឺត្រូវបានធ្វើឡើងដើម្បីសម្រួលឲ្យសាធារណជនងាយយល់ប៉ុណ្ណោះ មិនមានគោលបំណងផ្ដល់ព័ត៌មានខុសនោះឡើយ។

